គ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបុកបុរសម្នាក់បណ្តាលឲ្យស្លា.ប់ចោលប្រពន្ធនិងកូនប្រុសស្រីតូចៗពីរនាក់ឲ្យនៅកំព្រា…!
ភ្នំពេញ–បុរសម្នាក់ បានស្លា.ប់បាត់បង់ជីវិត ចោលប្រពន្ធ និង កូនពីរនាក់ យ៉ាងអណោចអធ័មទាំងព្រឹក ខណះដែលរូបគាត់ជិះម៉ូតុម៉ាក ហុងដា C125 មួយគ្រឿង ក៏ត្រូវរថរន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបោះពួយមកបុកពីក្រោយរួចហើយបើករត់គេចខ្លួនបាត់ស្រមោល។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៧ និង ១៥នាទីព្រឹក ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ នៅចំណុចខាងជើងស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ស.ពជនរងគ្រោះមានឈ្មោះ យីន រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកក្លឹបកំសាន្ត មានទីលំនៅភូមិក្តុលក្រោម ឃុំតាលុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា C125 ព៌ណខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ ១L-9869មួយគ្រឿង តែម្នាក់ឯង តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបោះពួយក្នុងល្បឿនយ៉ាងលឿនស្របទិសគ្នាមកពីក្រោយបុកពេញទំហឹង បណ្តាលអោយជនរងគ្រោះស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ភ្លាមនោះ រថយន្តបង្ករក៏បានបើករត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែជនរងគ្រោះ និង ម៉ូតូ ដែលដាច់កន្ទុយស្លាកលេខខាងក្រោយផងដែរ។
ក្រោយពេលកើតហតុ កម្លាំងសម្ថកិច្ចនគរបាលចរចរណ៍ខណ្ឌចំការមន សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុនិងបានស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកស.ពយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯខេត្តត្បូងឃ្មុំ និងកំពុងធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្កព្រមទាំងអ្នកបើកបរយកមកចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕












