រថយន្តម៉ាស្តាមួយគ្រឿងបើករេ ចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់មួយកង់ ចំណែកឯរថយន្តវិញបានដាច់កាឡេកង់ទៅមុខលែងរួច..!
ភ្នំពេញ: បុរសនារីពីរនាក់បើករថយន្តម៉ាស្តាមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ខ្ទៀតចេញពីជូរ ឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ម៉ែត្រដាច់ក្រឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅខាងលិចស្តុបចេនឡា តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត(២១៧)ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់ បើករថយន្តម៉ាក ម៉ាស្តាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BR-4482 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្វឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយរបាំងថ្មមួយកង់ខ្ទៀត មកកណ្ដាលផ្លូវចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
https://www.facebook.com/srorlauchyoutteakthor












