កម្លាំងសមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​កំរិតស្រាល​ស្នងការដ្ឋាន​ខេត្តកណ្តាល​ឆ្មក់ចូល​ទៅបង្រ្កាប​អ្នកញៀនល្បែង​ជល់មាន់​ខុសច្បាប់​មួយកន្លែង​ចាប់ឃាត់ខ្លួន​មនុស្សប្រុសស្រី​ចំនួន១២នាក់​..!

 

កណ្តាល៖ ក្រុមអ្នកញៀនល្បែង​ជល់មាន់​ខុសច្បាប់​ប្រចាំនៅ​សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ​ដែលពលរដ្ឋ​លាន់មាត់គ្រប់គ្នានោះ​ បានត្រូវកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល​ខេត្តកណ្តាល​ សហការជាមួយ​កម្លាំងនគរបាល​នៃអធិការក្រុងតាខ្មៅ​ ក្របួចបាន​​មនុស្សប្រុសស្រី​១២នាក់​ និងម៉ូតូជាង២០គ្រឿង រួមទាំងវត្ថុតាង​មួយចំនួនទៀត

 

ហេតុការណ៌​បង្ក្រាបខាងលើនេះ​ធ្វើឡើង​នៅថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង​១៣និង០០នាទី​នៅក្នុងដីឡូត៍​ចំការស្វាយមួយកន្លែង​មិនស្គាល់ម្ចាស់​មានចិញ្ចឹមក្ងាន​និងមាន់​​​​​​​​​​​​​​​ជល់​ដែលស្ថិតនៅ​ភូមិលេខ៣​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ​ខេត្តកណ្តាល​។

លោកឧត្តមសេនីយ៌ ឡាក់ ម៉េងធី ​ស្នងការរង​ទទួលផែន​ព្រហ្មទណ្ឌ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានប្រាប់​អោយដឹងថា​ ជនសង្ស័យ​មានចំនួន១២នាក់​

ទី១ឈ្មោះ ម៉ៅ ហូរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ​ទីលំនៅ​ភូមិលេខ៤​ សង្កាត់​ស្វាយ​រលំ​​ក្រុងតាខ្មៅ ខេត្តកណ្តាល​​ មុខរបរធ្វើចម្ការ

ទី២ឈ្មោះ ហ៊ួរ ម៉េងហួត ភេទប្រុស អាយុ៣៦​ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិលេ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ

ទី៣ឈ្មោះ កាក់ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិលេខ៣​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកកម្មករ

ទី៤ឈ្មោះ ​អ៊ឹម គឹមហឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិកំពង់​ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខររកម្មករ

ទី៥ឈ្មោះ ម៉ឺន ចំណាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​សង្កាត់​ក្បាល​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករ

ទី៦ឈ្មោះ វុត្ថា ថាវណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមើលក្ងាន ទី៧ឈ្មោះ ម៉ម ធិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ

ទី៨ឈ្មោះ លឹម ហ៊រ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​លេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ​ខេត្តកណ្តាល​មុខរបរនៅផ្ទះ

ទី៩ឈ្មោះ អេង វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​កំពង់ពោធិ៍​ខាងជើង​ ឃុំក្រាំងយ៉ូវ ​ស្រុកស្អាង​ខេត្តកណ្តាល​មមុខរបរនៅផ្ទះ

ទី១០ឈ្មោះ​ហេង គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ​មានទីលំនៅភូមិ​លេខ៤​ សង្កាត់ស្វាយរលំ​ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ

ទី១១ឈ្មោះ​មាស ថាវន្ត ភេទប្រុស អាយុ១៥ឆ្មាំ ​ជនជាតិខ្មែរ​មានទីលំនៅភូមិ​លេខ៣ ​សង្កាត់​ស្វាយរលំ​ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្វាន

ទី១២ឈ្មោះ ទេព សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលលំនៅភូមិ​លេខ៣​ សង្កាត់ស្វាយរលំ​ក្រុងតាខ្មៅ ខេត្តកណ្តាល ​មុខរបរមើលក្ងាន​។

លោកស្នងការរង​បានបញ្ជាក់ទៀតថា ​កាលពីពេលវេលា​និងទីកន្លែង​កើតហេតុ​ខាងលើ​មានប្រជាពលរដ្ឋ​រាយកការណ៍​មកកំលាំង​សមត្ថកិច្ច​ក្រុងតាខ្មៅ​ថាមានករណី​លេងល្បែង​ជល់មាន់​នៅចំណុច​ដីឡូតិ៍​ភូមិលេខ៣​សង្កាត់ស្វាយរលំ​ក្រុងតាខ្មៅ​ខេត្តកណ្តាល​លឺដូចនោះ​លោកវរៈសេនីយ៍ឯក​ យី វណ្ណដា ឋានៈអធិការ​ក្រុងតាខ្មៅ​បានបញ្ជា​លោកវរៈសេនីយ៍ទោ​ ពៅ បារមី ឋានៈអធិការរង​ផ្នែកព្រហ្ម​ទណ្ឌ​អោយដឹកនាំកំលាំង​សហការជាមួយ​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាលខេត្ត​ចុះមកដល់ទីតាំង​ជល់មាន់​ខាងលើ​ដកហូតបាន​វត្ថុតាង​មួយចំនួន​ដូចរៀបរាប់ខាងលើ​យកមករក្សាទុក​នៅអធិការដ្ឋាន​នគរបាលក្រុងតាខ្មៅ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង១២នាក់​បានឃាត់ខ្លួនបណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាលក្រុង​តាខ្មៅ​ដើម្បីកសាង​សុំនុំរឿង​បញ្ជូនទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការបន្ត​តាមនិតិវិធី​។

Leave a Reply

Your email address will not be published.