ជាង​ជួសជុលរថយន្ត២នាក់​ត្រូវរថយន្តក្រឡាប់​សង្កត់បណ្តាលឲ្យ​រងរបួស​ធ្ងន់​នៅពេលកំពុង​ជួសជុល​….!

 

 

ភ្នំពេញ៖​ ករណីរន្ធត់មួយ​ដែលបុរស២នាក់​ជាជាងជួសជុល​រថយន្ត ត្រូវបាន​រថយន្តក្រឡាប់សង្កត់​គៀបជាប់​ខណ:កំពុងយកឌោយ​កង់រថយន្ត​ដើម្បីចូលទៅជួសជុល​នៅ​ខាងក្រោមរថយន្ត​។

ដោយហេតុការណ៍​ដ៏គួរឲ្យរន្ធត់​ខាងលើនេះ​ បានកើតឡើង​កាលពីវេលាម៉ោង៩​ និង០០​នាទី ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ​ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ៤​កែងនិងផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

តាមការរៀបរាប់​ពីអ្នកបើកបររថយន្ត​ឈ្មោះ​ ប៉ែន សុនដារ៉ា អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត​ខាងលើ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​រូបគាត់​បានមកដឹក​គ្រឿងសំណង់​នៅម្តុំវត្ត​តាំងក្រសាំង​ ខណ្ឌពោធិសែនជ័យ យកទៅបោះ​ឲ្យម៉ូយ​នៅខេត្តតាកែវ ​ដោយដឹក​តាមរថយន្ត​ប្រភេទដឹកទំនិញ​ម៉ាកហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ព៍ណស​ ពាក់ផ្លាកលេខ ​តាកែវ​3A-​3768​បើកបរក្នុង​ទិសដៅ​ពីលិចទៅកើត​តាមបណ្តោយផ្លូវ​ជាតិលេខ៤​បម្រុងបត់ស្តាំ​តាមផ្លូវបេតុង​ចេញមក​ផ្លូវជាតិលេខ៣​ ខណ:​ពេលកំពុងតែ​បើកឡើងទួល ​ដោយរថយន្ត​ដឹកធ្ងន់ពេក​ក៏បានបាក់ប៉ុងភ្លៅ​ខាងក្រោយ​ ដោយស្ថានភាព​យប់ពេក ​អ្នកបើកបរ​ក៏ទុករថយន្ត​ហើយដេក​ចាំ​នៅទីនោះ​អស់មួយយប់​លុះព្រឹកឡើង​ក៏បានប្រជាការពារ​ដែលស្គាល់ជាង​បានជួយហៅ​ជាងទាំង២នាក់នោះ​មកជួសជុល​រថយន្តដែលខូច​ខាងលើនេះ​ ហើយអ្នកបើកប​របានជិះម៉ូតូឌុប​ទៅទិញគ្រឿងបន្លាស់​ ដើម្បីឲ្យជាងផ្លាស់ប្តូរ ខណ:ជាង​ទាំង២នាក់កំពុង​តែយកប្រដាប់​ដូយរថយន្តមកដូយ​​កង់រថយន្ត​នៅផ្នែកខាងក្រោយ​ដើម្បីចូលទៅដោះ​ប៉ុងភ្លៅរថយន្ត​នៅខាងក្រោម​រថយន្ត​ បណ្តាលឲ្យ​ផ្អៀង​មួយជំហៀង​ផ្នែកខាងឆ្វេង​ក្រឡាប់​សង្កត់ជាងទាំងពីរនាក់​គៀបជាប់​រងរបួសធ្ងន់​ត្រូវបាន​ប្រជាពលរដ្ឋ​រួមនិងអ្នកដំណើរ​ជួយទាញយក​ជនរងគ្រោះទាំងពីរនាក់​ចេញពីក្រោម​រថយន្ត​រួចបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការសង្រ្គោះភ្លាម ។ ចំណែកម៉ូតូ​ដែលជារបស់ជាង​រថយន្ត​រងការខូចខាត​ដោយរថយន្តសង្កត់​លើនិងរង​ការខូចខាតផ្ទះ​ជាងជួសជុល​ម៉ូតូយ៉ាងដំណំ​ផងដែរ​។

ក្រោយ​ពេលកើតហេតុ​សមត្ថកិច្ច​បានចុះមកពិនិត្យ​រថយន្ត​និងធ្វើកំណត់ហេតុ​ដើម្បីស្ទូច​យករថយន្ត​ខាងលើ​ទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍​ជើងគោក​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ដើម្បីដោះស្រាយគ្នា​នៅពេលក្រោយ​។

Leave a Reply

Your email address will not be published.