សង្ស័យរឿងគុំនុំ​ខ្មាន់កាំភ្លើងមួយក្រុម​បាញ់សម្លា.ប់​ជនបរទេសម្នាក់​ បណ្តាលឲ្យស្លា.ប់ពេលបញ្ជូនដល់មន្ទីពេទ្យ..!

 

 

ភ្នំពេញ ៖បុរសជាជនបរទេស​ម្នាក់ ​ត្រូវបានស្លា.ប់​បាត់បង់ជីវិត​ ពេលដឹកបញ្ចូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ក្នុងករណីបាញ់ប្រហារ ដោយខ្មាន់កាំភ្លើង​មួយក្រុម​មានគ្នាជាច្រើននាក់ ​ជិះរថយន្តស៊េរីទំនើប​មួយគ្រឿង ​បានបើកទៅ​ឈប់ក្បែរជនរងគ្រោះ​ ហើយដកកាំភ្លើងខ្លី បាញ់សំដៅ​ជនរងគ្រោះ​ចំនួន៣គ្រាប់​បណ្តាលឲ្យ​ដេកដួលស្លា.ប់​ក្នុងថ្លុកឈាមតែម្តង។

ករណីខាងលើនេះ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​១២យប់ រំលងអធ្រាត​ឈានចូល​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្រោមអគារ THE PEAK តាមបណ្តោយផ្លូវ​សប៊ិត​ ក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ​។ជនរងគ្រោះ​ពុំទាន់បាន​ស្គាល់អត្តសញ្ញាណ​ ហើយក៏ពុំទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថាជាជនជាតិអ្វី​នៅឡើយនោះទេ​ គ្រាន់ដឹងថា មានវ័យប្រមាណ​៤០ឆ្នាំ

យោងតាម​ប្រភពព័ត៌មាន​ នៅកន្លែងកើតហេតុ​បាន អោយដឹងថា ដំបូងឡើយ​មុនពេលកើតហេតុ ​ជនរងគ្រោះ​បានទៅឈរ​នៅចំណុច​កើតហេតុ​តែម្នាក់ឯង​ភ្លាមនោះស្រាប់តែ​លិចមុខ ​ជនសង្ស័យ​មួយក្រុម​មានគ្នាជាច្រើននាក់​ ជិះរថយន្តម៉ាក​ឡង់គ្រីសស័រ ពណ៌ស មិនចាំ​ស្លាក​លេខ​មួយគ្រឿង ​បានបើកទៅឈប់​ក្បែរជនរងគ្រោះ​ រួចធ្វើសកម្មភាព​ដក​កាំភ្លើងខ្លីបាញ់​ស្រោចលើជនរងគ្រោះ​ចំនួន៣គ្រាប់ ​បណ្តាលអោយ​ដួលសន្លប់​រងរបួសធ្ងន់​ ហើយភ្លាមៗ​នោះក្រុម​ខ្មាន់កាំភ្លើង ​បានបើករថយន្ត​រត់គេចខ្លួនបាត់​ស្រមោល​ពីកន្លែង​កើតហេតុ​ បាត់តែម្តង

បន្ទាប់ពី​កើតហេតុ​ សមត្ថកិច្ចចម្រុះ បានចុះមកដល់ទីតាំង​ខាងលើ ​នឹងបាន​ទំនាក់ទំនង​ទៅកាន់រថយន្តសាម៉ុយ​អោយទទួលយកជនរងគ្រោះ​បញ្ចូនទៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល ​ជនរងគ្រោះ​បានដាច់ខ្យល់ស្លា.ប់ ​ពេលបញ្ចូនដល់​មន្ទីរពេទ្យ​ ។ ក្រោយការស្លា.ប់ .ពត្រូវបាន​សមត្ថកិច្ច​ដឹកយកទៅ​តម្កល់នៅវត្ត​ស្ទឹងមានជ័យ​ ដើម្បីពិនិត្យ​ធ្វើកោសល្យវិច្ច័យ​

 

ក្នុងនោះផងដែរ គេសង្គេតឃើញ​មានវត្តមានរបស់​ លោក​ឧត្តមសេនីយ៍​ទោ​ជាវ វិបុល ​អនុប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ បានដឹកនាំ​ក្រុមមន្ត្រីនគរបាល​ជំនាញ​ ចុះពិនិត្យ ភស្តុតាង និងវត្ថុតាង​ជុំវិញទីតាំង​កើតហេតុ ​ដើម្បីបន្ត​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និងនគរបាលពាក់ព័ន្ធ ក្នុងការបើក​ការស្រាវ​ជ្រាវបន្ត ​ដើម្បី​ឈានទៅចាប់ខ្លួន​ក្រុមខ្មាន់កាំភ្លើង​ដែលបាញ់​ប្រហារ​មិនញញើតដៃ ​យកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់

ជុំវិញអំពើបាញ់ប្រហារដ៏សាហាវខាងលើនេះ គេនៅមិនទាន់ដឹងថា ជាការបាញ់សម្លា.ប់ ដោយផ្តើមចេញពីករណីអ្វីអោយប្រាកដនៅឡើយនោះទេ ប៉ុន្តែជាជំហ៊ានដំបូង សមត្ថកិច្ចដាក់ការសង្ស័យថា អាចជាករណីគំនុំ៕

 

Leave a Reply

Your email address will not be published.