កម្លាំងប៉ុស្តិនគរបាលច្បារអំពៅ២​សហការណ៍ជាមួយ​កម្លាំងព្រហ្មទណ្ឌ​ខណ្ឌច្បារអំពៅ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់ ​ក្រោយពេលធ្វើសកម្មភាព​គាស់ផ្ទះ​យកទ្រព្យ​សម្បត្តិរបស់ប្រជាពលរដ្ឋ….!

 

ភ្នំពេញ-កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅទី២ សហការជាមួយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ។

ក្រោយពេលធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅចំណុចផ្ទះជួលគ្មានលេខ  ផ្លូវ ៣៥៧ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២១ខែធ្នូឆ្នាំ២០២២ វេលាម៉ោង០៤និង៣០នាទី។

ដោយ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ហេង ទី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន ០៣នាក់ ៖

១-ឈ្មោះ សុខ ថៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ ចាន់ សីហា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

៣-ឈ្មោះ កូវឌី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ជនសង្ស័យទាំង ០៣នាក់ ខាងលើស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។សមត្ថកិច្ចបានឲ្យដឹងថា-មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចទៅដេកនៅផ្ទះផ្សេង ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ សុខ ថៃ, ឈ្មោះ ចាន់ សីហា និងឈ្មោះ កូវឌី ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១V-៤៩៨៦ មកឈប់ក្បែរផ្ទះជនរងគ្រោះនាំគ្នាយកដែកកែច្នៃចុងស្រួចឆ្កឹះសោទ្វារផ្ទះឲ្យរបើកចូលលួចយកទ្រព្យសម្បត្តិរួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស មិនចាំផ្លាកលេខ, ទូរទស្សន៍ ០១គ្រឿង និងកៅអីដែកបត់១០ គេចខ្លួនយកម៉ូតូទៅលក់ឲ្យគេបានប្រាក់ ២០០ដុល្លារ និងយកកៅអី០៩ ទៅលក់ឲ្យគេបានប្រាក់ ១០ម៉ឺនរៀល ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យឈ្មោះ កូវ ឌី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៧៤ ដ.ច.ន ចុះថ្ងៃទី ០៥-០៧-២០២២ ចេញដោយលោក ធឹម ឬទ្ធី ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាល ពីថ្ងៃទី ០៩-០៣-២០២២។

លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យទាំង ០៣នាក់ ៖ វិជ្ជមាន (មានសារធាតុញៀន ) ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

 

Leave a Reply

Your email address will not be published.