កម្មករ២នាក់​ត្រូវបានឆក់ខ្សែរភ្លើងស្លា.ប់​ក្នុងរណ្តៅរ៉ែមាស​ និងម្នាក់ទៀត​ខ្យល់គរស្លា.ប់​នៅ​មាត់រណ្តៅ​ (តំបន់រំដេង) របស់ថៅកែឈ្មោះ​ធា​និងកាឆយ..!!​

 

ខេត្តព្រះវិហារ. មានរឿងដ៏​សោកសង្វែក​មួយបានកើតឡើង​ខណៈបុរស០២នាក់​ជាកម្មករ​រុករករ៉ែមាស​នៅតំបន់រំដេង​បានស្លា..ប់​បាត់​បង់ជីវិត​ដោយសារ​ខ្សែភ្លើងឆក់​ក្នុងរណ្តៅរ៉ែមាស​របស់ឈ្មោះ​ធា​និង១នាក់ទៀត​បាន​ខ្យល់​គរ​ស្លា..ប់​ក្រោយចេញពីក្នុងរណ្តៅរ៉ែមាស

ឈ្មោះកាឆយ​កាលពីរសៀល​ថ្ងៃទី២០​,ខែឆ្នូ​,ឆ្នាំ២០២២​ វេលាម៉ោងប្រមាណ​៥:០០នាទីល្ងាច​ដោយថៅកែរ៉ែមាស ​ទាំង០២នាក់​ខាងលើ​មិនមាន​បច្ចេក​ទេស​គ្រប់គ្រាន់​និងមិនមានជំនាញ ​(គ្មានច្បាប់អនុញាតិ​)។ជនរងគ្រោះខាងលើ​មានឈ្មោះ​

,ឈ្មោះ ​និង បូរី​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​(ប្អូនថ្លៃ)​

,ឈ្មោះ​ យ៉ន យឿន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​(ក្មួយ)​

អ្នកទាំង​០២រស់នៅភូមិ​ត្រពាំងទន្ទឹម​ ឃុំរមទម ​ស្រុករវៀង ខេត្តព្រះវិហារ​(ជាកម្មករ)​បានឆក់​ខ្សែរ​ភ្លើងនៅក្នុងរណ្តៅ​រ៉ែមាស​ដែលកំពុង​ជញ្ជូនអាចម៍ដី​ពីក្នុងរណ្តៅ​យកមកខាងលើ ​តែខ្វះ​ការ​ប្រុងប្រយ័ត្ន ​បានបណ្ដាល​ឲ្យឆក់ស្លា..ប់​នៅក្នុងរណ្តៅដី​នោះតែម្ដង​

,ឈ្មោះ ​ប៉ែន ស្រេង​ អាយុ៥៣ឆ្នាំ ​មានស្រុកកំណើតភូមិ​ខ្សាច់ទុក​ ឃុំជ្រោយបន្ទាយ​ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ ​បានស្លា..ប់ក្រោយបញ្ជូន មកកាន់មណ្ឌលសុខភាព​ភ្នំដែក ​ឃុំរមណីយ៍ ​ស្រុករវៀង​ ខេត្តព្រះវិហារ​ (កម្មករ) ​ថៅកែមានឈ្មោះ​ វណ្ណា​ប្រពន្ធឈ្មោះ​ឆយ(កាឆយ)​។បច្ចុប្បន្ន​ស.ពជនរងគ្រោះ​ត្រូវបានយក​ទៅធ្វើបុណ្យ​តាមប្រពៃណី​រាងៗខ្លួន​។ប្រជាពលរដ្ឋ​ ក៏ដូចជាសាច់ញាតិ​រងចាំមើលថា ​តើមន្ត្រីជំនាញពាក់ព័ន្ធ​ មានវិធានការ​យ៉ាងណា​ចំពោះថៅកែ​ទាំង២នាក់​ខាងលើ​ ចំពោះមុខប្បាប់ ​?សមត្ថកិច្ច​នៅតំបន់នោះ​សូមមិនបញ្ចេញឈ្មោះ​បានបញ្ជាក់ឲ្យ​ដឹងថា ​នេះមិនមែនជាលើកទីមួយទេ ​ដែលមានមនុស្សស្លា..ប់ បើមិនមែនឆក់ខ្សែរភ្លើង​ ឬខ្យល់គរទេ ​គឺបាក់រណ្តៅ​ដីសង្កត់ស្លា..ប់ តែមិនដែលឃើញ​សមត្ថកិច្ចចាត់វិធានការ​មកលើថៅកែទាំងនោះសោះ​ គឺគ្រាន់តែ​ចាយលុយ​ត្រូវកន្លែងគឺបញ្ចប់រឿង​ស្ងាត់ឈឹង​(មនុស្សស្លា.ប់បាត់)។នៅថ្ងៃកើតហេតុ​ឃើញមានវត្តមាន​លោក ហោ ប៊ុនហួរ ​អភិបាលស្រុករវៀង ​បានចុះសួរសុខទុក្ខ​គ្រួសារស.ព​ជនរងគ្រោះខាងលើ​ទាំងយប់​កើតហេតុ​នោះផងដែរ​

  

Leave a Reply

Your email address will not be published.