សមត្ថកិច្ច​ ឃាត់ខ្លួនបុរស់និងស្ត្រី ២នាក់​ពាក់ព័ន្ធ ការជួញដូរ​នូវសារធាតុញៀន​ខុសច្បាប់​…!

 

ភ្នំពេញ ​នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កំលាំងសមត្ថកិច្ចជំនាញ នៃអធិការខណ្ឌច្បារអំពៅ សហការណ៍ជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀន​រាជធានីភ្នំពេញ​

បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់  នៅចំណុច​ផ្ទះលេខ៩អេហ្វ​ ផ្លូវ១៩២ ភូមិវាលសស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ពីបទ : ជួញដូរដោយចុសច្បាប់​នូវសារធាតុញៀន

ជនសង្ស័យឈ្មោះ គួង កន្និថា​​ ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិវាលសស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ជនសង្ស័យឈ្មោះ ហួរ លាងហាក់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ក្នុងរង្វង់ប្រតិបត្តិការណ៍ ឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរ)

+វត្ថុតាងដកហូត៖

ក្រាមពណ៍សរថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ០៥ កញ្ចប់ (ធំ០៣ និងតូច០២)​

លោហៈធាតុ​ពណ៍លឿងស្លេក​ដាំត្បូងពណ៍ស​ចំនួន ០១ ខ្សែ

លុយដុល្លាចំនួន ២០០ដុល្លា (ពីររយដុល្លាសហរដ្ឋអាមេរិក)

រថយន្ត ០១គ្រឿង​ម៉ាក LEXUS​ ៤៧០ ពណ៍ស ពាក់ផ្លាកលេខL-៥៥៨៧

ម៉ូតូ ០១ គ្រឿង​ម៉ាកសេ១០០ ពណ៍ខ្មៅ លេខតួ+លេខម៉ាស៊ីន ៥០១១២៨២៨១ ពាក់ផ្លាកលេខ ភ្នំពេញ ១BV-៩៨៨៣

លទ្ធផល​តេស្តស្វែងរកជំងឺ COVID-19​ អវិជ្ជមាន(គ្មានជំងឺកូវីត១៩)

ប្រភព ចាន់ភឿន

https://www.facebook.com/srorlauchyoutteakthor

 

Leave a Reply

Your email address will not be published.