ខ្លាំងមែនគ្រាន់តែខឹង​រឿងគ្រោះថ្នាក់ចរាចរណ៍​បន្តិចបន្តួច​ខ្មាន់កាំភ្លើងម្នាក់​ដកកាំភ្លើង​បាញ់បុរ​បណ្តាលឲ្យ​រងរបួសធ្សម្នាក់ងន់​….!

 

ភ្នំពេញ៖ បុរសជាខ្មាន់កាំភ្លើង​និងជាជនដៃដល់​បានដកកាំភ្លើងបាញ់​ទៅលើបុរសជនរងគ្រោះ​មួយគ្រាប់​ចំស្មារបណ្តាល​អោយរងរបួសធ្ងន់​ខណះពេល​គ្រោះថ្នាក់ចរាចរណ៍​ជិះម៉ូតូប៉ះគ្នា​បន្តិចបន្តួចសោះ​។

ហេតុការណ៍​ភ្ញាក់ផ្អើលនេះ​បានកើតឡើង​នៅវេលាម៉ោង​៩និង៣០នាទីយប់​ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២២​ ស្ថិតនៅតាមបណ្តោយផ្លូវ​៣១BT​ ចំណុចជាប់របងវត្តសន្សំកុសល ​ក្នុងសង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​។

ជនរងគ្រោះ មានឈ្មោះ ​ជួបឌុយ ​អាយុ៤២ឆ្នាំ​ ស្នាក់នៅសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​។

បើយោងតាមការបញ្ជាក់​ពីបុរសម្នាក់​នៅកន្លែងកើតហេតុ​បានអោយដឹងថា​មុនកើតហេតុ​គាត់ឃើញបុរសជនរងគ្រោះ​បានជិះម៉ូតូម៉ាក​ហុងដាឌ្រីមសង់ពណ៌ខ្មៅ​មួយគ្រឿងមិនចាំស្លាកលេខ ​ជិះតាមបណ្តោយផ្លូវ៣១BT​ទិសដៅពីកើតមកលិច​គោលបំណងត្រឡប់ទៅផ្ទះវិញ​ខណះពេលជិះមកដល់​ចំណុចកើតហេតុ​ខាងលើស្រាប់តែមាន​បុរសជាខ្មាន់កាំភ្លើង​និងជាជនដៃដល់​បានជិះម៉ូតូម៉ាក ​ZOOMERXមួយគ្រឿងមិនចាំស្លាកលេខ​ ជិះតាមបណ្តោយផ្លូវ៣១BT​ក្នុងទិសដៅបញ្រ្ចាស់គ្នា​ពីលិចមកកើត​ខណះមកដល់ចំណុចកើតហេតុ​បានជិះជ្រុលចង្កូតទៅប៉ះ​និងម៉ូតូជនរងគ្រោះ​បន្តិចបន្តួច ​ហើយក៏ទាស់សំដីគ្នា​រួចបុរសជនដៃដល់​បានដកកាំភ្លើង ​បាញ់ទៅលើបុរសរងគ្រោះ​មួយគ្រាប់ចំស្មា ​ដៃខាងឆ្វេង​បណ្តាលអោយរងរបួសធ្ងន់​ត្រូវបានដឹកយកទៅ​សង្រ្គោះបន្ទាន់ភ្លាមៗ ​ចំណែកឯជនដៃដល់​បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល​ ក្រោយមក​ក៏មានការឆោឡោផ្អើលដល់សមត្ថកិច្ច​មូលដ្ឋានចុះមកដល់ទីតាំងកើត​ហេតុភ្លាមៗ​។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន​ចុះមកដល់រួច​ក៏ធ្វើការសាកសួរ​ទៅលើប្រជាពលរដ្ឋជិតខាង​ហើយនិងបានរើសសំបកគ្រាប់​បានមួយគ្រាប់​យកទៅប៉ុស្ថិ៍នគរបាលរដ្ឋបាល​សង្កាត់បឹងពន់ទី១​រង់ចាំធ្វើការស្រាវជ្រាវ​រកជនដៃដល់​បន្តដើម្បីឃាត់ខ្លួន​យកមកចាត់ការតាមនីតិវិធី​ផ្លូវច្បាប់នៅពេលក្រោយ​៕

ប្រភពសួងសាម

https://www.facebook.com/srorlauchyoutteakthor

Leave a Reply

Your email address will not be published.