រថយន្តប្រភេទដឹកទំនិញបើកចេញពីក្នុងឃ្លាំងជ្រុលបុកកៀបជាប់ជាមួយរថយន្តមួយគ្រឿងទៀតម៉ាកអាល់ហ្វាតសំណាងគ្មានអ្នករបួស….!
ភ្នំពេញ:រថយន្តឃ្លុបដឹកទំនិញបើកចេញពីឃ្លាំងខ្វះការប្រុងប្រយ័ត្នបាំងរថយន្តមួយគ្រឿងទៀតដែលបានចតក្បែរច្រកចូលឃ្លាំងមើលមិនឃើញជ្រុលទៅបុករថយន្តអាល់ហ្វាតកំពុងធ្វើដំណើរចំពាក់កណ្ដាលខ្លួនកៀបជាប់បណ្ដាលអោយរងការខូចខាត សំណាងមិនបង្កអោយមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១នឹង២០នាទីរសៀល ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទ ឃ្លុបដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ3C-0503បើកបរដោយបុរសម្នាក់បានបើកចេញពីក្នុងឃ្លាំងទិសដៅពីកើតទៅលិចខណៈដែលដល់មាត់ច្រកទ្វារឃ្លាំងដោយបាំងរថយន្តមួយគ្រឿងទៀតកំពុងឈប់ចតនៅចិញ្ចើមផ្លូវក្បែរមាត់ច្រកចូលឃ្លាំងបាំងមើលមិនឃើញក៏ជ្រុលទៅបុករថយន្តម៉ាក់អាល់ហ្វាតពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-0649បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងចំពាក់កណ្ដាលខ្លួនកៀបជាប់រងការខូចខាតយ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្ករឲ្យមានអ្នករងរបួស គ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ។ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការបាញ់ថ្នាំយករថយន្តទាំងពីរគ្រឿងដាក់អែបខាងនិងទុកពេលឲ្យភាគទីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង។
https://www.facebook.com/srorlauchyoutteakthor












