ឃាត់ខ្លួនជនសង្ស័យ ​ករណីធ្វើសកម្មភាព​លួចទ្រព្យសម្បត្តិ​ ក្នុងផ្ទះប្រជាពលរដ្ឋ​មួយកន្លែង​ស្ថិតនៅសង្កាត់ចោមចៅទី២ ​ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​…!

 

ភ្នំពេញ ៖ កាលពីល្ងាច​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ​នៅក្នុង​បុរីសន្តិភាព២​ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ជនសង្ស័យ កន្លងមក ​របស់អ្វី​ក៏លួចដែរ​ឱ្យតែលក់បានលុយ គឺលួចយកទាំងអស់ និងលួចបានសម្រេចច្រើនដងមកហើយ ។ ដោយឡែក ពេលនេះបានចូលទៅធ្វើ​សកម្មភាពលួច​ទ្រព្យសម្បត្តិ​នៅក្នុងផ្ទះមួយកន្លែង​ ប៉ុន្តែលួចពុំទាន់សម្រេច​នៅឡើយទេ​ ក៏ត្រូវបានម្ចាស់ទាន់​រាយការណ៍ប្រាប់នគរបាល​ឲ្យជួយអន្តរាគមន៍​។

នគរបាល​រួមជាមួយកម្លាំងប្រជាការពារ​សង្កាត់និងភូមិបានចេញ​ទៅកាន់ទីនោះភ្លាមៗ​ ហើយដោយមានការសហការណ៍​ពីប្រជាពលរដ្ឋផងនោះ​ បាននាំគ្នាឡោមព័ទ្ធ​កន្លែងកើតហេតុ​ជុំជិតខណៈនោះ​ធ្វើឲ្យជនសង្ស័យភ័យ​ស្លន់ស្លោ ក៏បានរត់ឡើងទៅលើដំបូលផ្ទះ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ច​ខាងលើឡើងទៅឃាត់​ខ្លួនបានតែម្ដង​។

ជនសង្ស័យនេះ ឈ្មោះគង់ ខ្លឹម អាយុ២៥ឆ្នាំ ​មុខរបរ​ដើររើសអេតចាយ មានស្រុកកំណើត ភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅមិនពិតប្រាកដ​នោះទេ​ យប់ត្រង់ណា​ដេកត្រង់នោះ​តែម្ដង ​ជនសង្ស័យរូបនេះ​ក៏មានបក្សពួក២នាក់​ទៀតដែរគឺម្នាក់ឈ្មោះអាសិដ្ឋ​ និងម្នាក់ទៀត​មានរហស្សនាម«អាខ្មោច» ​ដែលកំពុងរត់គេចខ្លួនក្រុមនេះ​គ្រាន់តែយកមុខរបររើសអេតចាយ​មកបិទបាំងប៉ុណ្ណោះ ​ប៉ុន្តែការពិត​ពួកនេះគឺមានជំនាញ​ខាងលួចទ្រព្យសម្បត្តិ​ខ្លាំងណាស់​​ហ៊ានតែប្រហែស​គឺមិនបានឡើយ​ កន្លងមក​មានអ្នករងគ្រោះ​ដោយសារក្រុមនេះ​ច្រើនមកហើយ​។

ជនសង្ស័យម្នាក់នេះ​បានធ្វើសកម្មភាព​ចូលលួចទ្រព្យសម្បត្តិ​នៅក្នុងភូមិនេះ​ ហើយត្រូវបានអ្នកភូមិ​ចាប់បាន ​ដោយដាក់ក្នុងរ៉ឺម៉ក​ម៉ូតូបម្រុងយកទៅ​ប្រគល់ឲ្យនគរបាល​ ប៉ុន្តែជននេះ​បានរត់គេចខ្លួនបាត់​ ។លុះដល់វេលា​ល្ងាចថ្ងៃដដែល​បានចូលទៅលួច​ទ្រព្យសម្បត្តិ​នៅក្នុងផ្ទះមួយ​នៅក្នុងភូមិនោះ​ទៀត ប៉ុន្តែ​ត្រូវម្ចាស់គេទាន់​ ក៏ប្ដឹងនគរបាល​ប៉ុស្តិ៍ចោមចៅទី២​ ឲ្យជួយអន្តរាគមន៍​ហើយ

នគរបាល​រួមជាមួយប្រជាការពារ​ក៏ចុះទៅឡោមព័ទ្ធភ្លាមៗ​។

ប្រភពព័ត៌មាន​បានឲ្យដឹងថា​ ជនសង្ស័យ​ភ័យស្លន់ស្លោរខ្លាំងណាស់​រត់ចុះក្រោម​អត់ទាន់​ ក៏បានរត់ឡើងទៅ​ពួនលើដំបូលផ្ទះ​កើតហេតុនោះ​ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់អ្នកភូមិ​ពេលនោះ​អ្នកភូមិ​ក៏បានធ្វើការឡោមព័ទ្ធ​នៅជុំវិញផ្ទះកើតហេតុ ​និងនៅតាមបណ្ដាផ្លូវនានា​ក្នុងបុរីនោះ​ គឺទោះជាជននេះ​ចង់រត់តាមផ្លូវណា​ក៏រត់មិនរួចដែរ ចំណែកនគរបាល​បានស្រែកឲ្យជននេះ​ចុះក្រោម​តែមិនព្រមចុះសោះ​ ទើបកម្លាំងនគរបាល​ឡើងទៅចាប់ខ្លួន​ដល់លើដំបូលផ្ទះ​រួចបណ្ដើរចុះមកក្រោម​ពេលនោះ​ដោយសារកន្លងមក​បាត់របស់ទ្រព្យ​អត់ស្វាង​ទើប មានអ្នកខ្លះ​ទប់កំហឹងមិន​បានក៏នាំគ្នាវាយទាត់ធាក់​ម្នាក់១ដៃម្នាក់១ជើង​ ចំណែកនគរបាលឃាត់មិនចង់ឈ្នះ​នគរបាលក៏នាំជននោះ​ទៅសាកសួរនៅប៉ុស្តិ៍​ ដើម្បី​កសាងសំណុំរឿង​ចាត់ការតាមច្បាប់

 

Leave a Reply

Your email address will not be published.