សម្តេចអគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន ​​​​​​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​បានចូលរួម​កម្មវិធីរៀបការ​កូន របស់​នាយឧត្តមសេនីយ៍ ​គន់ គីម…!!​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ
បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញវត្តមានរបស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្
ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមក្នុងពិធីរៀបការកូនរបស់នាយឧត្តមសេនីយ៍ គន់ គីម។

សម្តេចបញ្ជាក់ថា រយៈពេលប្រមាណ៤ខែហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាភរិយាមិនដែល
បានដើរជាមួយប្តី។

សម្តេចតេជោ បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា
«រយៈពេលប្រមាណ៤ខែ ដែលភរិយាមិនបានដើរជាមួយប្តី។ ថ្ងៃនេះចេញមុខចូលរួមរៀប
ការកូន ឯកឧត្តម គន់ គីម»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ពីបញ្ហាសុខភាព របស់សម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត ដែលក្រុមគ្រូពេទ្យតម្រូវឲ្យសម្រាកឲ្យបានច្រើន ទើបរយៈពេលជាច្រើនខែ
មកនេះ មិនដែលឃើញវត្តមាន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមកម្មវិធីនានា
សូម្បីតែការទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងកិច្ចប្រជុំកំពូលអាស៊ានជា
ដើមនោះ៕                   ប្រភព​ លោកស្វាយភឿន  https://www.facebook.com/srorlauchyoutteakthor

 

Leave a Reply

Your email address will not be published.