កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានជនដៃដល់ចំនួន៣នាក់សម្លា-ប់បុរសជនជាតិចិន នៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម …
កំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១:២៧នាទី ប្រទះឃើញសាកសពអត់ក្បា-លដេក ស្លា-ប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖
-ទី១ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
-ទី២ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
-ទី៣ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដោយកំណត់បានទីកន្លែងលាក់ខ្លួន របស់ជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការបង្រាប និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបកាលវេលាម៉ោង១១:៤៧នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វត្ថុតាងដកហូតរួមមាន រថយន្តមួយគ្រឿងម៉ាក Corolla អាវុធAK ០១ដើម, អាវុធCKC ០២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១អាធ្រាត ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លា-ប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន ខណៈពេលជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះទើបបើកប្រាក់ ពួកខ្លួនក៏មានគំនិតសម្លា-ប់ជនរងគ្រោះដោយយកកន្សែងរិ-ត-ក និងយកពូថៅកា-ត់ក្បា-លតែម្តង។ ដោយសារតែខឹងនិងជនរងគ្រោះជំពាក់ប្រាក់មិនសង។
ក្រោយពីធ្វើសកម្មភាពសម្លា-ប់រួចហើយ ពួកខ្លួន បានយកក្បា-លច្រ-កចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោនៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុក បាធាយ ខេត្កំពង់ចាម ។ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួននៅចំណុចភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចំពោះជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដោយឡែកអាវុធបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។












