ប្រទះឃើញស-ពមន្ត្រីអគ្គិសនីម្នាក់ស្លា-ប់ក្នុងទឹកស្រះវត្តកៀនស្វាយក្នុងសង្ស័យជិះម៉ូតូធ្លាក់ចូលទឹក…
ភ្នំពេញ ៖ មន្ត្រីអគ្គិសនីម្នាក់សង្ស័យជិះម៉ូតូធ្លាក់ចូលក្នុងទឹកស្រះឈ្លក់ទឹកស្លា-ប់បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅវត្តកៀនស្វាយក្នុង ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស-ពបុរសវ័យចំណាស់ខាងលើនេះមានឈ្មោះ យឹម សុភ័ណ្ឌ អាយុ៥៩ឆ្នាំមុខរបរមន្ត្រីអគ្គិសនីស្នាក់នៅម្តុំកើតហេតុខាងលើ។
យោងតាមប្រភពព័ត៍មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កន្លងមករូបគាត់(ជនរងគ្រោះ)បានចេញពីផ្ទះទៅធ្វើការហើយនៅពេលល្ងាចឡើងតែងតែត្រលប់មកផ្ទះវិញ លុះនៅយប់ថ្ងៃសុក្រទី២ម្សិលមិញនេះពុំឃើញគាត់ត្រលប់មកផ្ទះវិញដូចសព្វដងនោះទ ហើយទូរស័ព្ទក៏តេមិនចូល លុះព្រឹកឡើងទើបក្រុមគ្រួសារបានទទួលដំណឹងថាប្តីរបស់គាត់បានស្លា-ប់ក្នុងទឹកស្រះវត្តកៀនស្វាយក្នុងរួមនិងម៉ូតូស្មាស់វីព៍ណក្រហមមួយគ្រឿងនៅក្នុងទឹកស្រះក្បែរជនរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ក្បាលកោះនិងកម្លាំងជំនាញនគរបាលខណ្ឌខណ្ឌច្បារអំពៅ និងកម្លាំងការិយាល៏យកោសល្យវិច័យបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសពជនរងគ្រោះនៅទីតាំងកើតហេតុខាងលើដោយសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះជិះម៉ូតូរអិលចូលក្នុងទឹកស្រះឈ្លក់ទឹកស្លា-ប់ដោយខ្លួនឯង។
ស-ពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕












