គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ថ Fordបើកឆ្លងផ្លូវត្រូវបានម៉ូតូzoomer បុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់…

 
ភ្នំពេញ: កាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៣ នៅតែបណ្ដោយផ្លូវ ២៦១ កែងនិងផ្លូវ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ថ Ford បើកឆ្លងផ្លូវត្រូវបានម៉ូតូzoomer x បុកពីចំហៀងពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។
រថយន្តម៉ាក Ford ពាក់ស្លាកលេខ កណ្តាល2D-8829 ពណ៌ ស រងការខូចខាតផ្នែកខាងមុខ។ចំណែកម៉ូតូ ម៉ាក Zoomer x ពាក់ស្លាកលេខភ្នំពេញ1GH-6651 បើកបរដោយបុរស់ម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
 
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ថនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.