ដោះលែងនាយកក្រុមហ៊ុន GTBL. រឿងចេញសែកអត់លុយ “សែកស្អុយ”…
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះបានសម្រេចដោះលែងនាយកក្រុមហ៊ុន GTBL សំណង់ ឲ្យមានសេរីភា ពវិញ ដែលជាបទល្មើសព្រហ្មទណ្ឌ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយយោងទៅលើជនរងគ្រោះសុំដកពាក្យដកពាក្យបណ្តឹង តែសំណុំរឿងនៅបើកការស៊ើបអង្កេតបន្ត ។ ជនសង្ស័យឈ្មោះ KIM JINGGU (김 징구) ភេទប្រុស អាយុ៥៩ ឆ្នាំ ជនជាតិកូរ៉េខាងត្បូង មុខរបរ ជានាយកក្រុមហ៊ុន GTBL សំណង់មានទីលំនៅផ្ទះលេខ៦៧A ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅខាងអយ្យការអមសាលាដំ បូង កាលពីរថ្ងៃទី១ ខែមិថុនា ដោយជាប់ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ អង្គហេតុបានបញ្ជាក់ថា នៅអំឡុងខែធ្នូឆ្នាំ២០២២ រហូតដល់ដើមឆ្នាំ២០២៣លោក KIM JINGGU (김 징구) បានប្រើឈ្មោះក្រុមហ៊ុន GTBL អិលខន
ស្ត្រាក់សិន ឯ.ក ដើម្បីទិញដែក និងស៊ីម៉ង់ ពីក្រុមហ៊ុន BPC ត្រេឌីង ខូអិលធីឌី ចំនួន ៦៣៥.៧៤ តោន ស្មើទឹកប្រាក់ប្រមាណ ៨៨ ៣៩៣ ដុល្លារអាមេរិក ដោយសន្យាសងគ្រប់ចំនួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ បន្ទាប់មកនាយកក្រុមហ៊ុនបានសងប្រាក់ឲ្យទៅដើមបណ្តឹងចំនួន២ លើកដែរ ស្មើទឹកប្រាក់ចំនួន ៣០ ០០០ ដុល្លារអាមេរិក រួចក៏បានតម្កល់មូលប្បទានប័ត្រមួយសន្លឹកនៅធនាគារ ABA ចំនួនទឹកប្រាក់ ៥០ ០០០ ដុល្លារអាមេរិក ដោយកំណត់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែនៅពេលដើមបណ្តឹងទៅដកយកប្រាក់នោះ បែជាពុំមានសាច់ប្រាក់ទេ “សែកស្អុយ” ទើបដើមបណ្តឹងសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព (មករា)












