ធ្លាក់ញញួរចូលក្នុងទឹកខណ:វាយបេតុងយកដែកលក់អេតចាយចុះទៅរាវបានលិចបុរសម្នាក់បាត់មួយយប់មិនទាន់រកស_ពឃើញនៅឡើយ…
ភ្នំពេញ-បុរសម្នាក់ចុះទៅរាវរកញញួររបស់គាត់ដែលធ្លាក់ចូលក្នុងទឹកស្អុយបណ្តាលឲ្យលិចចូលក្នុងទឹកបាត់អស់មួយយប់បង្កឲ្យមានការភ្ញាក់ផ្អើល ខណ:សមត្ថកិច្ចបានព្យាយាមយកអេស្កាមួយគ្រឿងកាយរកស-ព នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវរថភ្លើងចាស់ ភូមិ៥សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ស-ពជនរងគ្រោះដែលបាត់ខ្លួនក្នុងទឹកស្អុយខាងលើនេះមានឈ្មោះ ចាន់ ណា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររើសអេតចាយ។
យោងតាមប្រភពព័ត៌មាននៅកន្លែងការហេតុបានដោយដឹងថា នៅវេលាម៉ោងប្រហែលជា៧យប់ថ្ងៃទី ០១ ខែមិថុនាឆ្នាំ ២០២៣ គេឃើញបុរសខាងលើនេះ បានចុះទៅក្នុងផ្ទះល្វែងបាក់បែកនៅខាងលើមួយកន្លែងនៅលើទឹកជម្រៅជាង៣ម៉ែត្រដោយមានសុទ្ធតែសំរាមនៅខាងក្រោមដើម្បីវាយបេតុងយកដែកលក់អេតចាយ ខណ:កំពុងតែវាយថ្មបេតុងក៏បានរបូតញញួរធ្លាក់ចូលក្នុងទឹកស្អុយ ហើយគាត់ក៏បានចុះទៅរាវញញួរដែលធ្លាក់ចូលក្នុងទឹកបាត់ អស់ជាច្រើនម៉ោងមិនឃើញឡើងមកវិញ សង្ស័យកប់ចូលក្នុងសំរាមថប់ដង្ហើមឈ្លក់ទឹកស្លា-ប់ ទើបសមត្ថកិច្ចយកគ្រឿងចក្រអេស្កាដើម្បីកាយសំរាមចេញពីក្នុងទឹកងាយស្រួលរុករកស-ព តែមកដល់ពេលនេះហើយស-ពបុរសខាងលើនេះមិនទាន់បានរកឃើញនៅឡើយទេ សមត្ថកិច្ចខណ្ឌឬស្សីកែវនៅតែបន្តរុករកស-ពដើម្បីប្រគល់ជូនក្រុមគ្រួសាររបស់គាត់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕












