បើករថយន្ត Lexus nx 200t បុកម៉ូតូឌ្រីមសង់ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ហើយ ព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់ ប្រគល់ជូនសមត្ថកិច្ច…
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ មានករណីយុវជនម្នាក់បើករថយន្តLexus nx-200t បុកម៉ូតូឌ្រីមសង់បណ្ដាលឱ្យអ្នាក់បើកបរម៉ូតូរងរបួសធ្ងន់ដោយហេតុការណ៍កើតនៅត្រង់ចំណុចស្តុបដេអិន តាមបណ្ដោយផ្លូវ១២៨កែងនិងផ្លូវ២១៥ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា។
រថយន្ថបង្កម៉ាក Lexus nx-200t ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2BG-7299 ជ្រុលបុកម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1L-6448 ជិះដោយយុវជនម្នាក់ពេញទំហឹងបណ្តាលដួលរងរបួសធ្ងន់។
ហើយម្ចាស់រថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវ រហូតមកដល់ផ្លូវ ១១២ ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ចនាំខ្លួនអ្នកបើកបរមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បី ទុកប្រគល់ជូនសមត្ថកិច្ចខណ្ឌ៧រមករា បន្ត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវស់វែង និងមានតំណាងភាគីទាំងសងខាងបានមកធ្វើការសម្របសម្រួលគ្នាជាបណ្ដោះអាសន្ន បើសម្របសម្រួលគ្នាមិនត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕












