ប៉ូលិសចាប់បាន២នាក់ទៀតហើយឃាតករដែលបានព្រួតគ្នាកាប់សម្លាប់ជនរងគ្រោះនៅក្រុងប៉ោយប៉ែត….

ខេត្តបន្ទាយមានជ័យៈកម្លាំនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើឲ្យបុរសម្នាក់ស្លាប់ទៅស្នងកាខេត្តដើម្បីបន្តនិតិវិធីនៅព្រឹកថ្ងៃទី១មិថុនាឆ្នាំ២០២៣នេះនគរបាលប៉ុស្ដិផ្សារកណ្ដាលប្រាប់ថាៈអនុវត្តតាមបញ្ជារបស់ លោករវសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតប៉ែត យ៉ាងយកចិត្តទុកដាក់ជនសង្ស័យ ០២ នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ក្របួចបាន.ពាក់ព័ន្ធករណីឃាតកម្ម.។
នគរបាលប្រាប់ថាៈកាលពីវេលាម៉ោង០៥និង១០នាទី ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៣  ទាបភ្លឺ មានករណីឃាតកម្ម(កាប់) កើតឡើង នៅចំណុចផ្លូវបេតុង មុខស្តង់អេតចាយយាយម៉ៅ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ។បណ្តលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យមង្គល់បូរី ។ជនសង្ស័យ មានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង ដៃកាន់បាំបិតខ្វែវ២ដើម និងកាំបិតបុ័ងតោ០១ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ នៅពេលជនរងគ្រោះចេញពីធ្វើការ ។ក្រោយពេលប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានទទួលបណ្តឹងហើយ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣កំលាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានឃាត់ខ្លួនចំនួន០២នាក់  រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលបញ្ជាក់ថាៈបន្ទាប់ពីសួនាំជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យបាត់បង់ជីវិតនៅពេលបញ្ជួនទៅ មន្ទីពេទ្យមង្គល់បូរី ពិតប្រាកដមែន ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនកំលាំងជំនាញព្រហ្មទ័ណ្ធក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបក្ខពួកចំនួន០៦នាក់ បានកសាងសំណុំរឿងបញ្ជួនទៅតុលាការតាមនីតិវិធីច្បាប់ ។
លោករវសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតមានប្រសាសន៏ថាៈជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញកសាងសុំនុំរឿងងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីបន្តនិតិវិធី៕

Leave a Reply

Your email address will not be published.