ជនសង្ស័យចាក់សម្លា..ប់បុរសម្នាក់ក្នតងជម្លោះ ក្នុងវង់ផឹកស៊ីត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមស្រាវជ្រាវ ឃាត់ខ្លួនបានហើយ…

ភ្នំពេញ ៖ បំបែកសំណុំរឿងឃាតក-ម្មចាក់សម្លា..ប់បុរសម្នាក់ជម្លោះ ក្នុងវង់ផឹកស៊ីកាលពីព្រលប់ម៉ោង ៧:៤០នាទីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លា-ប់មានឈ្មោះ គីម ប្រាក់ ភេទប្រុសអាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
ចំណែកជនសង្ស័យដែលជាដៃដល់មានឈ្មោះ ប៉ុន វ៉ុន ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃក្មេង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ។
ក្រោយធ្វើសកម្មភាពរួចក៏បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់c១២៥សេរីឆ្នាំ ២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JC-4317 គិចខ្លួនបាត់ ។
បន្ទាប់ពីមានហេតុកើតឡើងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលស្រុកមេសាងធ្វើការស្រាវជ្រាវឃា.ត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១ ថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះម្តាយជនសង្ស័យ ស្ថិតក្នុងភូមិឫស្សីស្បាត ឃុំព្រៃក្មេង ស្រុកមេសាង ខេត្តព្រៃវែង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នាំខ្លួនមកសាកសួរនិងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.