កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ឃាត់ខ្លួនជនសង្ស័យម្នាក់បានចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លួចយកសំភារ:និង កាត់ខ្សែភ្លើងនៅចំណុចផ្ទះលេខ៦១ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក…
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច (ចូលទៅក្នុងផ្ទះជនរងគ្រោះចាក់សោរទុកចោលលួចសំភារ:និងលួចកាត់យកខ្សែភ្លើង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦១ ផ្លូវលេខ៣១៥ ក្រុមទី២៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមោះ លាង ហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
វត្ថុតាងចាប់ដកហូតមាន:
កូនកាំបិតចិតបន្លែចំនួន០១ ទូល្វីសចំនួន០៣ សោរមាត់ចំនួន០៤ម៉ាឡេតចំនួន០១ កន្ត្រៃ០១ កន្ត្រៃកាត់ដែកមួយ (ជារបស់ជនសង្ស័យធ្វើសកម្មភាពលួច) ខ្សែភ្លើងធ្វើអំពីស្ពាន់(ស្រាត)មួយដុំជារបស់ជនរងគ្រោះដែលជនសង្ស័យកាត់យកស្ពាន់លក់ ដកហូតពីជសង្ស័យឈ្មោះ លាង ហេង ។
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ធិន សៅ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវP08 បូរីជីបម៉ុងសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សំភារ:របស់ជនរងគ្រោះបាត់បង់ មាន៖
ម៉ាស៊ីនត្រជាក់ចំនួន១គ្រឿងនិងខ្សែភ្លើងមួយចំនួន។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក សួរ និងចាត់ការបន្តតាមនីតិវិធី។












