កំលាំងនៃអធិការដ្ឋាននគរបាលស្រុកគងពិសីបាន ស្រាវ ជ្រាវបង្រ្កាបឃាត់ជនសង្ស័យ០៣នាក់ជាមុខសញ្ញាប្រើប្រាសនិងជួញដូរគ្រឿងញៀនយ៉ាងសកម្ម…
កំពង់ស្ពឺ ៖ ក្រោមបញ្ជាដឹកនាំ ផ្ទាល់ ពីលោកឧត្ដម សេ នីយ៍ ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំពង់ស្ពឺ នៅថៃ្ង ៣០ ខែឧសភា ២០២៣ វេលាម៉ោង ១១:៤៥នាទីយប់ កំលាំងនគរបាល ស្រុកគងពិសី ទទួលបាន ព័ត៌មាននិងបានចេញអន្ដរាគមន៍ ល្បាតលើផ្លូវលេខ ១២៧ ដល់ចំណុចភូមិត្រពាំងស្នួល ឃុំពេជ្រមុនី ប្រទះឃើញមុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឌី ធា ហៅ អិ ប្រុស អាយុ៣៤ឆ្នាំ ជាមុខសញ្ញា ចាស់នៅ ភូមិថ្នល់បត់ ឃុំពេជ្រមុនី ស្រុកគងពិសី ដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ១០កញ្ចប់តូច និងទូរស័ព្ទដៃ០២ គ្រឿង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសាភាពថាគ្រឿងញៀននេះខ្លួនទិញពីឈ្មោះ សំ វុត្ថា ហៅ ប្រុស អាយុប្រហែស ៣០ឆ្នាំនៅភូមិត្រពាំងស្នួល ឃុំពេជ្រមុនី ស្រុកគងពិសី ក្នុងតំលៃ៣០ម៉ឺនរៀល ។ កំលាំងនគរបាលបានសហការ និងការសម្របសម្រួលនិតិវីធី ពី ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ស្ពឺ នៅម៉ោង ១២:២០ ដឹកនាំដោយ លោក វរសេនីយ៍ទោ យ៉ាង សុខលី អធិការ នគរបាល ស្រុក បានបន្តទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ០២នាក់ទៀត នៅចំណុចភូមិត្រពាំងស្នួល ឃុំពេជ្រមុនី មាន៖ ១-ឈ្មោះ សំ វុត្ថា ប្រុស អាយុ៣៨ឆ្នាំ (ជាម្ចាស់ផ្ទះ) ២- ឈ្មោះ អ៊ុង សុខគា ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិបល្ល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី និងបានធ្វើការឆែកឆេរ ត្រួតពិនិត្យនៅចំពោះមុខជនសង្ស័យរកឃើញម្សៅក្រាមសថ្លាចំនួន ២៣កញ្ចប់(តូច២០,មធ្យម០២,ធំ០១)និងដាវ ០៣ដើ ម, ដែកឆាប០១ដើម,ទូរស័ព្ទដៃ០១គ្រឿង,ម៉ូតូ០១គ្រឿងនិងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងខាងលើអធិការដ្ឋាននគរបាលស្រុក គងពិសី កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការ តាមនីតិវិធីបន្ដ៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












