ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ថ ALPARD និងម៉ូតូ YAMAHA MTបណ្ដាល​ឱ្យ​ម៉ូតូ​ដាក់​ជាពីរ​ រីឯ​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ…

 

 

ភ្នំពេញ ៖ ​នៅវេលា​ម៉ោង​២១:១៥នាទី​យប់​​​ថ្ងៃទី​២៩ ខែឧសភា​ ឆ្នាំ​២០២៣  មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ថនិងម៉ូតូបណ្ដាល​ឱ្យ​ម៉ូតូ​ដាក់​ជាពីរកំណាត់ ​ រីឯម្ចាស់​ម៉ូតូ

​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន ពន្លឺ ។ហេតុការណ៍​នេះកើតឡើង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​ជា​ស៊ីម​​ សង្កាត់​គោកឃ្លាង​ ខណ្ឌ ​សែន​សុខ​​​​​ រាជធានីភ្នំពេញ។

រថយន្ដបង្ករម៉ាក ​ALPARD ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BO-4444 បើក​វ៉ា​ជែង​ជ្រុល​ទៅ​បុក​ម៉ូតូ​ YAMAHA MT ពាក់ស្លាកលេខ​ ​ភ្នំពេញ​ 1IN-5419 ដែល​ធ្វើដំណើរ​បញ្រ្ចាស​ទិស​គ្នា​ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដ​​និង​ម៉ូតូ​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះ​នៅ​ពេល​ក្រោយ។

Leave a Reply

Your email address will not be published.