ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់មីនតោននៅមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ…!

 
ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ឈមកម្ពុជា ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ។
លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ថា៖ នៅពេលប្រទះឃើញគ្រាប់មីនតោន១គ្រាប់ដែលជាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ឃើញប្រជាពលរដ្ឋខ្មែរទៅបត់ជើងតូចនៅក្បែរផ្លូវជាប់មាត់អូរព្រំដែនប្រមាណ៣ទៅ៤ជំហ៊ានចុះអូរប្រទះឃើញគ្រាប់មីនតោនបានហើយរាយការជូនអាជ្ញាធរបានចុះទៅពិនិត្យមើល។
 
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានអាជ្ញាធរនិងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនប្រមាណជិត១០នាក់បានចុះទៅពិនិត្យគ្រាប់មីនតោន១គ្រាប់ដែលរកឃើញនៅចំណុចមាត់ក្បែរផ្លូវអូរព្រំដែន ហើយអាជ្ញាធរបានតែទៅអើតមើលហើយរាយការណ៍ជូនថ្នាក់ដឹកនាំអោយបានដឹងព្រោះអូរព្រំដែនកម្ពុជា.ថៃ។
លោក តាំង លីហេង បានបញ្ជាក់ថា៖ គ្រាប់មីនតោនដែលជាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះប្រជាពលរដ្ឋប្រទះឃើញមានគុណភាព ហើយបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវឆ្លងកាត់និងចូលទៅបត់ជើងតូចកន្លែងដែលមានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះអោយគ្រោះគ្រប់ពេល៕

Leave a Reply

Your email address will not be published.