ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Fordនិងម៉ូតូឌ្រីមសង់សេរីឆ្នាំ2018 ពណ៌ក្រហម បុ.កគ្នាពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លា-ប់នៅកន្លែងកើតហេតុភ្លាមៗ…

 
ភ្នំពេញ ៖ ករណីនេះកើតហេតុខាងលើនេះកើតឡើងនៅវេលាម៉ោង៤ រសៀលថ្ងៃទី ២៨ ខែ ឧសភាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវវិថីស្វាយជួរ ស្ថិតនៅខាងក្រោយសាលាសង្កាត់ព្រែកលាប ភូមិស្វាយជួរ សង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានអត់ដឹងថាដំបូងគេបានឃើញយុវជនចំនួន៥នាក់ ជិះម៉ូតូ០៣គ្រឿងពីរទិសខាងត្បូងទៅទិសខាងជើង រីឯជនរងគ្រោះជិះម៉ូតូមួយម្នាក់ឯង ស្រាប់តែមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោងខ្លាំង និងមេឃកំពង់មានភ្លៀងខ្លាំងផងនោះ ក៏បានទៅបុកជាមួយនឹងរថយន្តហ្វត ធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលអាយុជនម្នាក់ស្លា-ប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ។
ស-ពជនរងគ្រោះ មានឈ្មោះ ផល សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យទួលអំពិលចំការដូង ថ្នាក់ទី ១២អាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិថ្មី សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុងបុរីពិភពថ្មីចំការដូង។
ម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់សេរីឆ្នាំ2018 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF 6654 រីឯរថយន្តម៉ាកហ្វតពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AX 1392 ដឹកអ្នកដំណើរក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធីបន្ត៕

Leave a Reply

Your email address will not be published.