សង្ស័យប្រច័ណ្ឌ ស្ត្រីម្នាក់បានយកកាំភ្លើងខ្លីរបស់ប្ដី ដែលជាមន្ត្រីនគរបាល មកបាញ់សម្លា-ប់ខ្លួន…
ភ្នំពេញ : មានការភ្ញាក់ផ្អើលស្ត្រីម្នាក់ត្រូវគ្រាប់កាំភ្លើងសង្ស័យធ្វើអត្តឃាត បណ្ដាលឲ្យស្លា-ប់ភ្លាមៗ នៅក្នុងបន្ទប់ដេក និងសង្ស័យប្រច័ណ្ឌ ក៏យកកាំភ្លើងខ្លីរបស់ប្ដី ដែលជាមន្ត្រីនគរបាល មកបាញ់សម្លាប់ខ្លួន. នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិក្រាំងដូនទៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលសង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ឈ្មោះ ឡុង ចាន់នីអាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ យ៉ែមប៊ុនធឿន អាយុ៤៦ឆ្នាំមុខរបមន្ត្រីនគរបាល ពួកគាត់ មានកូនប្រុស១នាក់និង ស្រី២នាក់ក្នុងបន្ទុកគ្រួសារ។
កន្លងមកស្ត្រីនេះ តែងតែប្រច័ណ្ឌ និងចោទប្រកាន់ប្ដីរបស់ខ្លួនថា មាស្រីថ្មីក្បត់ចិត្តគាត់ ដែលជាហេតុធ្វើឲ្យការរស់នៅមិនសូវចុះសម្រុងគ្នឡើយ ។
មិនតែប៉ុណ្ណោះដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេកគាត់ក៏ធ្លាប់បានប្រើប្រាស់ថ្នាំដើម្បីរំងាប់អារម្មណ៍ថែមទៀតផង ។
នៅព្រឹកនេះពេលដែលប្តីក្រោកពីដេកហើយចេញក្រៅមួយភ្លែត សង្ស័យប្រពន្ធទៅយកកាំភ្លើងដែលប្តីទុកក្នុងទ្បាន រួចបាញ់ខ្លួនឯងបណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ដេក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២បានចុះទៅកាន់ទីនោះធ្វើការត្រួតពនិត្យជុំវិញកន្លែងកើតហេតុ។
ព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើកោសល្យវិច័យ ក្រែងពុំមែនជាអំពើអត្តឃាតបាញ់សម្លា-ប់ខ្លួនឯង ៕












