ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ មួយកន្លែងរអិលធ្លាក់ចូលអាងក្រពើក៏ត្រូវសត្វក្រពើ ខាំត្របាក់ជាចំណីរហូតបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម …

 
ខេត្តសៀមរាប៖ថៅកែអាងក្រពើមួយកន្លែងនៅក្រុងសៀមរាប បានធ្លាក់ចូល អាងក្រពើ របស់ខ្លួន ហើយត្រូវសត្វក្រពើ ហែកស៊ី យ៉ាងអាណោចអាធម្ម។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៥:៤៥នាទីព្រឹកនេះ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុ
សៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថាជនរងគ្រោះមានឈ្មោះ លួន ណាំ ភេទប្រុសអាយុ៧២ ឆ្នាំមុខរបរ គណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ បានធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួន ហើយត្រូវបានសត្វក្រពើខាំហែកស៊ីបណ្ដាលឱ្យស្លា_ប់នៅហ្នឹងកន្លែងភ្លាមៗតែម្ដង។
 
បច្ចុប្បន្នសាកស-ពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះ របស់ជនរងគ្រោះ ។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុពិតប្រាកដណាមួយនៅឡើយ តែកន្លងមកនៅខេត្តសៀមរាបក៏មានករណីម្ចាស់អាងចិញ្ចឹមក្រពើ ធ្លាក់ចូលអាងក្រពើត្រូវសត្វក្រពើហែកស៊ីម្ដងរួចមកហើយផងដែរ៕

Leave a Reply

Your email address will not be published.