គ្រោះថ្នាក់ចរាចរម៉ូតូ០២គ្រឿងបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យស្លា-ប់០២នាក់រងរបួសធ្ងន់ម្នាក់បញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ…
ខេត្តកំពង់ស្ពឺ៖ មនុស្ស០២នាក់ បានបោកក្បាលស្លា-ប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះខណៈដែលម៉ូតូសង់២គ្រឿងបុកគ្នាចំពីមុខយ៉ាងពេញទំហឹង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ ១៤១ ចំណុចភូមិត្រពាំងខ្យងឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមការឱ្យដឹងពីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺថានៅមុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-2200 បើកបរដោយឈ្មោះ ឆឹង ចន្ធី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ ១៤១ ក្នុងទិសដៅ ពីទិសខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំ
ណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ០១គ្រឿង ទៀត ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1O-5158 បើកបរដោយឈ្មោះ វល្លិ ង៉ុក ភេទប្រុស អាយុ៣៥ឆ្នាំនិងអ្នករួមដំណើជាមួយឈ្មោះ អ៊ុ សិលា ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងពីរ
នៅភូមិ រំលេច ឃុំ រលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឱ្យស្លា_ប់០២ នាក់ នៅកន្លែងកើតហេតុភ្លាមៗតែម្តង និងរ.បួ.ស.ធ្ង.ន់.មនុស្សម្នាក់ទៀត ។
ក្រោយកើតហេតុ នគរបាលជំនាញចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ដឹកយកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីពេទ្យ ។
ស-ពជនរងគ្រោះទាំង០២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿងនគរបាលយកទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងគ្រើល ដើម្បីក សាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ។












