ជនដៃដល់ពាក់ព័ន្ធករណីឃាតកម្មចាក់សម្លា_ប់ ប៉ូលិសនៅបូរីកីឡា កាល ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២សមត្ថកិច្ចចាប់បាន ហើយ..
ភ្នំពេញ-កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យឈ្មោះ សាន្ត ចាន់គឹមហុង នៅត្រង់ចំណុច ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញវេលាម៉ោង២១និង២៥នាទីតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៤៨៧ (ក១) ដចន ចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២ របស់លោក ហុង ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទមនុស្សឃាត ដែលបានប្រព្រឹត្តនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២២ នៅចំណុចភូមិ១២សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួររំលឹកដែថាកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ សាន ចាន់គឹមហុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចាក់សម្លា_ប់ទៅលើជនរងគ្រោះឈ្មោះ យឺន
សំណាង ហៅសំណាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ក្រោយធ្វើសកម្មភាព ជនល្មើសបានរត់គេចខ្លួនបាត់ ។
លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលម៉ោង១៧ និង១៥នាទី កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនឈ្មោះ សាន ចាន់គឹមហុង ពីបទ ឃាតកម្ម តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៨៧ “ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុក ពៅ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នកំលាំងនាយកដ្ឋានបាននាំខ្លួនជនសង្ស័យខាងលើមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករាជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី ។











