អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីលួច យកម៉ូតូ ០១គ្រឿង…

 

 

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ សេន មហាម៉ាត់កាលី ហៅ វ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំណុចផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹង

មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះ៤៤០ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៥០នាទី ។

-ជនរងគ្រោះឈ្មោះ ប៊ុត សុផាន់ណារី ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះ៤៤០ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

១.ជនសង្ស័យឈ្មោះ សេន មហាម៉ាត់កាលី ហៅ វ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ មុខរបរ ពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក : ម៉ូតមួយគ្រឿងម៉ាក់ Zoomer ពណ៌បៃតង ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FT-៣០០២(បានប្រគល់ជូនជនរងគ្រោះវិញ) ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

 

Leave a Reply

Your email address will not be published.