អាសូណាស់!ប្រពន្ធទើបនិងកូនខ្ចីប្តីជិះម៉ូតូឆ្លងផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលខ្ទា-តចូលក្រោមក-ង់រថយន្តសណ្តោងរ៉ឺម៉កកិ-នស្លា-ប់ភ្លាមៗយ៉ាងអណោចអធម…

 
 
ភ្នំពេញ-បុរសម្នាក់បានស្លា-ប់ភ្លាមៗនៅក្រោមកង់រថយន្តចំណែកម្ចាស់ម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ខណ:ជិះម៉ូតូទាក់ដៃចង្កូតគ្នាខ្ទាតចូលកង់រថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និ៣០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ស-ពជនរងគ្រោះខាងលើមានឈ្មោះ ប៉ែន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រស្បែកជើង ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធដែលទើបតែសម្រាលកូនបានជាង១ខែនៅម្តុំផ្សារអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីព៍ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1JZ -8580ធ្វើដំណើរចេញពីរោងចក្របម្រុងទៅហូបបាយជាមួយប្រពន្ធនៅឯបន្ទប់ជួល ក្នុងទិសដៅដៅពីត្បូងទៅជើងឆ្លងផ្លូវបានពាក់កណ្តាលស្រាប់ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាកស្គុបពីព៍ណសពាក់ផ្លាកលេខភ្នំពេញ1-JW-6902 ធ្វើដំណើរពីទិសដៅពីកើតទៅលិចបណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួល ខ្ទាត់ជនរងគ្រោះម្នាក់ចូលក្រោមកង់រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ-3B-4090ដែលបើកបរពីទិសដៅពីកើតទៅលិចបណ្តាលឲ្យរថយន្តកិ-នអូសជាច្រើនម៉ែត្រស្លា-ប់ភ្លាមៗ ចំណែកម្ចាស់ម៉ូតូម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ រីឯអ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅ៣ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិសែនជ័យនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកស-ពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
 

Leave a Reply

Your email address will not be published.