បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិចបុកបង្កាន់ដៃស្ពានអាកាសចោមចៅក្រឡាប់ ផ្ងារជើងម្ខាងរងការខូចខាត…

 

 

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៣ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ផ្នែកខាងកើត តាមបណ្តោយ

ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្ថបង្ករហេតុម៉ាក(ហ៊ីយ៉ាន់ដាយស្តារិច)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AN-1175 បើកបរដោយជនជាតិចិនក្នុងស្ថានភាពស្រវឹងមកដល់ចំណុចកើតហេតុយកមិនទាន់បណ្តាលឳ្យបុកបង្កាន់ដៃស្ពានអាកាសចោមចៅក្រឡាប់ផ្ងារជើងម្ខាងតែម្តង។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ធ្វើការសួរនាំបន្ត ចំណែករថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

Leave a Reply

Your email address will not be published.