បុរសម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្ថបុកខ្ទាតជាច្រើនម៉ែត្រ បណ្តាលឳ្យរងរបួសធ្ងន់…

 

 

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កេម៉ាក Mazda បិទឡោហ្គោលេខ16 ពាក់ស្លាក់លេខភ្នំពេញ 2AJ -7118បើកលឿនជ្រុលបុកជាមួយម៉ូតូហុងដាប៊ីតមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1JM-2931បានបើកបត់ឆ្លងផ្លូវខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានសាច់ញាតិជនរងគ្រោះមកដល់កន្លែងកើតហេតុដោយភាគីខាងរថយន្តសូមធ្វើការសម្របសម្រួលគ្នាជាមួយសាច់ញាតិជនរងគ្រោះបណ្ដោះអាសន្ន បើសម្របសម្រួលគ្នាមិនត្រូវ គ្នាទេទុកឳ្យសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

 

Leave a Reply

Your email address will not be published.