រន្ធត់ណាស់ស្លា-ប់២នាក់ក្រោយរថយន្ដបានប៉ះជាមួយម៉ូតូនៅស្រុកមណ្ឌល សីមាខេត្តកោះកុង…
កោះកុង ៖ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ដ ក្នុងទិសដៅបញ្ច្រាស់គ្នាពី កើតទៅលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង (កែងឆ្នេរ ២០០០) បណ្តាលឲ្យបុរស ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើជាមួយបានស្លា-ប់ទាំង២ នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះទាំងពីរនាក់រួមមាន ៖ – ទី១ ឈ្មោះ លី គឹមឡេង ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរនេសាទ រស់នៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ -ទី២ ឈ្មោះ ជ្រូក មុខរបរកម្មករ មានទីលំនៅជាមួយជនរងគ្រោះទី១ ។ ដោយឡែកជនរងគ្រោះបានបើកម៉ូតូដុបគ្នា ម៉ាក Scoopy ពណ៌សគ្មានស្លាកលេខ ។ ចំណែកខាងភាគីខាងរថយន្ដវិញ គឺ ម៉ាកTACOMA ពាក់ស្លាកលេខ 2A-2978 បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ដោយមិនបានស្គាល់អត្តសញ្ញាណឡើយ ។ មូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះឡើង ដោយសារភាគីខាងឡាន បើកបរហួសល្បឿនកំណត់ និងគ្មានការប្រុងប្រយ័ត្ន៕ ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍បានចុះធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែកឯវត្ថុតាង រថយន្ថនិងម៉ូតូទាំង២គ្រឿង ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។












