ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូសណ្ដោងរ៉ឺម៉កកង់បី០១គ្រឿងនៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៤៣ ក្រុមទី១២ ភូមិ២សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក ….
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨:២០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរនិងអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូសណ្ដោងរ៉ឺម៉កកង់បី០១គ្រឿង ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៤៣ ក្រុមទី១២ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមាន ៖
-ឈ្មោះ ស៊ីណា ស៊ីនួន ហៅ អាសក់ក្រហម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។
វត្ថុតាងចាប់យកមាន៖
-ម៉ូតូសណ្ដោងរ៉ឺម៉កកង់បីចំនួន០១គ្រឿង (យកទៅប្លុងចោលភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ស៊ីណា ស៊ីនួន ហៅ អាសក់ក្រហម លួចយក) ហើយបានធ្វើការប្រគល់ជូនរងគ្រោះវិញ តាមការស្នើសុំ ។
ជនរងគ្រោះ៖
-ឈ្មោះ អ៊ុំ ក្លឹម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ២៤៣ ក្រុមទី១២ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចប្បន្ន៖ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។












