អុញនោះបិទទ្វារនិងប្លុកហ្វេសបាត់!គ្លីនិចកែសម្ផសបូរិនបន្ទាប់ពីធ្វើការវាស់កាត់ស្ត្រីម្នាក់បណ្តាលឲ្យស្លា-ប់…
ភ្នំពេញ-យោងតាមម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Pisey Tun បានបង្ហោះលើបណ្តាញសង្គម មុននេះបន្តិច ដោយមានខ្លឹមសារទាំងស្រុង ថាខ្ងុំនៅតែមិនអស់ចិត្ត អាណិតប្អូនខ្ងុំណាស់ មន្ទីរពេទ្យ កែសម្ភសគ្លីនិចបូរិន នៅកៅះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើការវះកាត់កែសម្ភស្សប្អូនខ្ងុំ បណ្តាលឲ្យស្លា-ប់ ។
សូមក្រសួងសុខាភិបាល មេត្តាពិនិត្យលើរឿងនេះផង គាត់បាននិយាយថា គាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីគាត់នៅតែធ្វើការវះកាត់ ឬគាត់ចង់បានលុយ ផេករបស់គាត់បាន Block ឆែកមិនឃើញ ក្រោយកើតហេតុ សូមបងប្អូនដែលស្រលាញ់គាត់ជួយ ស៊ែផង
លុះនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣បន្ទាប់ពីមានរឿងហេតុកើតឡើងស្រាប់តែគ្លិនិចកែសម្ផស្ស បណ្ដាលឲ្យមានអ្នកស្លា-ប់ មជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទ កោះពេជ្រ ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ ១៩ តាមបណ្តោយផ្លូវ អេលីត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មួយនេះត្រូវបានបិទទ្វារជាបណ្តោះអាសន្នសិន ខណ:ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះខាងលើនេះកំពុងតែសូមណូមពរសុំកិច្ចអន្តរាគមន៍ពីក្រសួងសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ច៕












