បុរសម្នាក់បើករថយន្ត​ Camry បុករថយន្ត​ Range Rover ពីក្រោយ បណ្ដាលរងការខូចខាត​តែ មិនមានអ្នករងរបួសនោះទេ​ …

 

 

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើករថយន្ត​ Camryបានបុករថយន្ត​ Range Rover ពីក្រោយបណ្ដាលរងការខូចខាត​ អ្នកបើកបរមិនមានរងរបួសនោះទេ​ ។ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​៩:១០នាទីយប់ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ៧០​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

រថយន្ត​ បង្ករម៉ាក Camry ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ ភព2​ ឃ 8694បើកបរដោយបុរសម្នាក់ (បានរួញផ្នែកខាងមុខ )ចំណែករថយន្តត្រូវគេបុកពីក្រោយម៉ាក Range Rover ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 2AR-1459 ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វើការយករថយន្តទាំងពីរទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។

 

 

Leave a Reply

Your email address will not be published.