ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន…
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កងកម្លាំងប្រឆាំងគ្រឿងញៀនបានរៀបចំផែនការយ៉ាងល្អិតល្អន់និងមានប្រសិទ្ធភាពជាក់ស្ដែងនៅចំនុចព្រៃខាងលិចភូមិប្រកិលសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ កំលាំងនគរបាលបានឆ្មក់ចូលបង្រ្កាបមេក្លោងជាមុខសញ្ញាសង្ស័យគ្រឿងញៀន ដែលតែងតែធ្វើសកម្មភាពអូសទាញក្មេងៗជារៀងរាល់ថៃ្ងអោយប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យម្នាក់ឈ្មោះ រ៉េត សារ៉ន ហៅស៊ឺម រ៉ន ភេទប្រុស អាយុ ៤២ ឆ្នាំ(មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន)។
តាមការបញ្ជាក់ពីសមត្ថកិច្ច លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក ប្រតិបត្តិការឆែកឆេររកឃើញម្សៅក្រាមពណ៍ស សង្ស័យថាជាគ្រឿងញៀនចំនួន៣កញ្ចប់ ( ២តូច១ធំ) ជញ្ចីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ម៉ូតូ១គ្រឿងម៉ាក Mslaz ពណ៍សគ្មានផ្លាកលេខទូរស័ព្ទ១ដៃចំនួន០១គ្រឿង ដាវចំនួន១ដើម និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងសមត្ថកិច្ច នាំខ្លួនយកមកសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី។












