អគ្គិភ័យ​កំពុង​តែ​ឆាប​ឆេះ​ផ្ទះ​វីឡា​មួយ​កន្លែង​ យ៉ាងសន្ធោសន្ធៅ នៅផ្លូវ១៣៧K ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ…

 

ភ្នំពេញ ៖​ ហេតុការណ៍អគ្គិភ័យដែលឆាបឆេះផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង កាលពីវេលាម៉ោង០៩:២០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ទល់មុខរោងចក្រលីលី ផ្លូវ១៣៧K នៅភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ដែលគេស្គាល់ថាមានម្ចាស់ជាថៅកែលក់ពូកនិងគ្រឿងសង្ហារឹមសុខហេង។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ឆ្ពោះទៅទីតាំងកើតហេតុហើយបានបាញ់ពន្លត់ស្ទើរទាំងស្រុងខណៈការឆាបឆេះ បានកើតឡើងនៅជាន់ខាងលើដែលជាងកំពុងដេគ័រ

រៀបចំ។

គ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសឡើង គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ។ ចំណែកមូលហេតុនៃការឆាបឆេះមិនទាន់មានការបញ្ជាក់នៅឡើយ។

 

Leave a Reply

Your email address will not be published.