ឃាត់ខ្លួនក្រុមក្មេងទំនើងជាង ១០ នាក់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅចំណុចភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន…

 ខេត្តកំពង់ស្ពឺ៖ ក្មេងទំនើង ១៣ នាក់មាន អាយុក្រោម ២០ ឆ្នាំ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាមួយមម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបឃាត់ខ្លួនបាន ខណៈដែលក្រុមក្មេងស្ទាវតែងតែបង្កភាពអាណាធិបតេយ្យ ប្រដាប់ដោយដាវ កាំបិត ជំពាមកៅស៊ូ និងសម្ភារៈផ្សេងៗទៀត ។ ការឃាត់ខ្លួនក្រុមក្មេងទំនើងជាង ១០ នាក់នេះបានកាលពីវេលាម៉ោង ១២ និង ២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។ បើតាមការឱ្យដឹងពីមន្ត្រីនគរបាលក្រុងច្បារមនបញ្ជាក់ថា៖ នៅមុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងទាំងអស់នោះគឺ កម្លាំងនគរបាលក្រុងច្បារមនបានធ្វើការសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះធ្វើការល្បាត តាមតំបន់ស្មុគស្មាញ លុះល្បាតតាមផ្លូវជាតិលេខ ៤ មកដល់មុខហាងនំប៉័ងយីហោភ្នំពេញថ្មី ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន ១៣ នាក់ដែលក្នុងនោះរួមមាន – ទី១.ឈ្មោះ ឃុន សៅឃា ភេទប្រុស អាយុ ១៧ឆ្នាំ (មានកាន់កាំបិតផ្គាក់) – ២.ឈ្មោះ ឆេន ឈាន ភេទប្រុស អាយុ ១៨ ឆ្នាំ -៣.ឈ្មោះ ឧត្តម ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ (មានកាន់ចំពាមកៅស៊ូ) -៤.ឈ្មោះ ថាន ជាវៃ ភេទប្រុស អាយុ ១៩ ឆ្នាំ (មានកា.ន់.កាំ.បិ.ត.បុ័ងតោ) – ៥.ឈ្មោះ មឿន ម៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ (មានកា.ន់.ដា.វ) – ៦.ឈ្មោះ រុំ ពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ – ៧.ឈ្មោះ អ៊ុំ ផាន់នី ភេទប្រុស អាយុ ១៨ ឆ្នាំ (មានកា.ន់.ដា.វ.) – ៨.ឈ្មោះ មេន ភារិន ភេទប្រុស អាយុ ១៨ ឆ្នាំ – ៩.ឈ្មោះ ម៉ន សៅ ភេទប្រុស អាយុ ១៧ ឆ្នាំ (មានកា.ន់.ដា.វ.) – ១០.ឈ្មោះ ស៊ឹម ដារ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ – ១១.ឈ្មោះ មឿន ដាវីត ភេទប្រុស អាយុ ១៩ ឆ្នាំ – ១២.ឈ្មោះ រើន ឈឺលិ ភេទប្រុស អាយុ ១៦ឆ្នាំ ក្មេងទំនើងទាំង ១២ នាក់ខាងលើរស់នៅក្នុងភូមិក្រាំងគគីរ ឃុំហោងសំណុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ -ទី១៣.ឈ្មោះ ឆន សាម៉ន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអំពិល ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ សម្តកិច្ចបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនសួរនាំរួចមក ដកហូតម៉ូតូចំនួន ០៥គ្រឿង ម៉ាកហុងដា C125 ចំនួន ០៤ គ្រឿង និងម៉ាកអ៊ីស៊ីទ័រ ០១ គ្រឿង កាំបិតផ្គាក់ចំនួន ០១ ដើមកាំបិតបុ័ងតោ ០១ ដាវចំនួន ០៣ ដើមនិងចំពាមកៅស៊ូ ០១ ។ បច្ចុប្បន្នក្រុមក្មេងទំនើងរួមជាមួយវត្ថុតាង និងសម្ភារៈខាងលើនគរបាលជំនាញបានកសាងសំណុំរឿងចាត់បន្តតាមផ្លូវច្បាប់ ៕ #គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.