ប៉ូលិសក្រុងដូនកែវឃាត់ខ្លួនអ្នកលេងគុននិយមម្នាក់ក្រោយពេលប្រើដាវកាប់សិស្សសាលាម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ចំណែកបក្ខពួកនៅសេសសល់៣នាក់ទៀតកំពុងតែរត់គេចខ្លួន…

 

តាកែវ : កម្លាំងជំនាញនគរបាលក្រុងដូនកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ដែលបានធ្វើសកម្មភាពប្រដាប់ដោយដាវកាប់ទៅលើក្មេងសិស្សសាលាម្នាក់បណ្តាលអោយរងរបួសក្បាលដេរអស់ជាច្រើនថ្នេរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៤០នាទី នៅចំណុចមុខសាលា អនុវត្តន៍ ស្ថិតក្នុងភូមិ បី សង្កាត់រការក្នុង ក្រុង ដូនកែវ ខេត្តតាកែវ ។ ជនសង្ស័យមានឈ្មោះ អុល រក្សា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ចុងថ្នល់ សង្កាត់ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។ចំណែកបក្សពួកចំនួន៣នាក់ទៀតបានគេចខ្លួន បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

Leave a Reply

Your email address will not be published.