កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបញ្ជូនស្ត្រីមេតុងទីនម្នាក់ពាក់ព័ន្ធករណីឆបោកលុយចំនួន១៣០០០០ដុល្លារអាមេរិកទៅកាន់តុលាការ…
ភ្នំពេញ-ករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញ ដូរបាន និង ឆបោក (លុយចំនួន ១៣០០០០ ដុល្លារ អាមេរិក) កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះលេខ២៥ ផ្លូវ២៨ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិ ស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឈូក សាលីន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះលេខ២៥ ផ្លូវ២៨ បុរី ពិភពថ្មីគួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់
ព្រែកកំពឹស ខណ្ឌដង្កោ ។
ជនសង្ស័យឈ្មោះ ថេង ធានី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ ៦៥ ផ្លូវលេខ០៥ បុរីពិភពថ្មីគួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង១៥និង៣០នាទី ថ្ងៃទី
២០ ខែឧសភា ឆ្នាំ២០២៣ ។
សម្ភារៈបាត់បង់៖ លុយចំនួន ១៣០,០០០ដុល្លារ (មួយសែនបីម៉ឺនដុល្លារអាមេរិក)
សមត្ថកិច្ចបានបញ្ជាក់ឲឆ្យដឹងថា៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះឈ្មោះ ឈូក សាលីន ភេទស្រី អាយុ៣២ឆ្នាំ ពេលនោះជនសង្ស័យឈ្មោះ ថេង ធានី បានមកជួបជនរងគ្រោះ ដើម្បីធ្វើការទូទាត់លុយ ដែលជនសង្ស័យបានដេញតុងទីន យកលុយសរុបចំនួន ១៣០,០០០ ដុល្លារ (ដប់ បីម៉ឺនដុល្លារអាមេរិក) ពីជនរងគ្រោះ ហើយជនសង្ស័យបានទូទាត់ជាមូលប្បទានបត្រ ចំនួន០៣សន្លឹក ទី០១មូលប្ប ទានបត្រលេខ767164 ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារ (ដប់ម៉ឺនដុល្លារ អាមេរិក) ទី០២មូលប្បទានបត្រលេខ767160 ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៣ មានទឹកប្រាក់ចំនួន ២០,០០០ ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ទី០៣មូលប្បទានបត្រលេខ767152 មានទឹកប្រាក់ចំនួន១០,០០០ដុល្លារ (មួយម៉ឺន ដុល្លារអាមេរិក) ដើម្បីឱ្យជនរងគ្រោះទៅបើកលុយនៅធនាគារABA ។ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានយកមូលប្បទានបត្រលេខ767164 ដែលមានទឹកប្រាក់ ចំនួន ១០០,០០០ ដុល្លារ (ដប់ម៉ឺនដុល្លារ អាមេរិក) ទៅធ្វើការដកលុយនៅ ធនាគារABA រួចខាងធនាគារបាន ចេញលិខិតបញ្ជាក់ថាមូលប្បទានបត្រខាងលើពុំមានទឹកប្រាក់ទេ ហើយជនរងគ្រោះក៏បានទាក់ទងទៅ ជនសង្ស័យ ដើម្បីសួរនាំរឿង មូលប្បទានបត្រខាងលើ ប៉ុន្តែ ជនសង្ស័យមិនមានដំណោះស្រាយឱ្យជនរងគ្រោះទេ ។ លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះក៏បាន មករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍។ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះបានឃើញ ជនសង្ស័យនៅ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិ ស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ ប្រាប់ សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ហៅជនសង្ស័យ យកមកធ្វើការសាកសួរនៅ អធិការ ដ្ឋាននគរបាល ខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់ សមត្ថកិច្ច ថា រូបគេ (ជនសង្ស័យ) ពិតជាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួន០៣សន្លឹក ដើម្បីយកលុយរបស់ ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយដោយមានការសម្របសម្រួលពី លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ កសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕












