កម្លាំងសមត្តកិច្ចបង្ក្រាបល្បែងស៊ីសងជល់មាន់មួយកន្លែង មានទីតាំនៅ ខាងក្រោយភូមិ ពោធិខ្វិត ឃុំ ព្រះបាទជាន់ជុំស្រុកគិរីវង់…..

ខេត្តតាកែវ ៖ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១:១០នាទីដោយបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋល្អថាមានករណីលូចលេងល្បែងជល់មាន់ កម្លាំងអន្តរាគមន៏ ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់០១កន្លែង មានទីតាំងនៅខាងក្រោយភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ក្រោយពេលសមត្ថកិច្ចបានទៅដល់ទីតាំងកន្លែងក្រុមជនសង្ស័យកំពុងលេងល្បែងលួចលាក់ជល់មាន់បានដឹងខ្លួននាំគ្នារត់គេចខ្លួន ដោយសមត្ថកិច្ចក៏បានចាប់បានជនសង្ស័យម្នាក់ឈ្មោះ កើត សុភត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្មល់ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ ហើយពេលចាប់ជនសង្ស័យបានជនសង្ស័យខឹងបានវាយមកលើសមត្ថកិច្ចដែលកំពុងចុះប្រតិបត្តិការចំនួន០១ដៃ ត្រូវគុម្ពត្រចៀកខាងស្តាំ បណ្តាលអោយហើមជាំតែម្តង ចំណែកជនរងគ្រោះ ឈ្មោះ សុខ ប៊ុនឆាយ ភេទប្រុស អាយុ២២ឆ្នាំ (ជាមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ) មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុគិរីវង់ ខេត្តតាកែវ។ ក្រោយបង្រ្កាបសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូបានចំនួន០៤គ្រឿង និងម៉ូតូកែច្នៃចំនួន០១គ្រឿងផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

Leave a Reply

Your email address will not be published.