សមត្តកិច្ចចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបឹងតាព្រាម សង្កាត់ត្រើយកោះក្រុងកំពត…
កំពត÷ នៅវេលាម៉ោង១១:២០នាទី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំង កងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។
-ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់មាន ៖
១. ឈ្មោះ ព្រៀង ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបន្ទប់ជួល ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ជួញដូរគ្រឿងញៀន)។
២. ឈ្មោះ ភឹម សុភា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិបឹងតាព្រាមសង្កាត់ត្រើយកោះក្រុងកំពត ខេត្តកំពត(ជួញដូរគ្រឿងញៀន)។
៣. ឈ្មោះ វ៉ាន់ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនប្រាកដ រស់នៅ ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត(ជួញដូរគ្រឿងញៀន)។
៤. ឈ្មោះ សុខ វីរះ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត (ជួញដូរគ្រឿងញៀន)។
៥. ឈ្មោះ សុិន ហាន់លីហ្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត (ប្រើប្រាស់គ្រឿងញៀន)។
វត្ថុតាងចាប់យករួមមាន÷
– គ្រឿងញៀនចំនួន០៤កញ្ចប់តូចទម្ងន់៥.៣៦ក្រាម ថ្លឹងទាំងសំបក់ថង់។
– ម៉ូតូចំនួន០១គ្រឿង។
– ទូរស័ព្ទចំនួន០២គ្រឿង។
– ពូថៅចំនួន០១ដើម។
– កាំបិតចំនួន០១ដើម។
– ថង់ច្រកគ្រឿងញៀន០១ចំនួន។
– ឧបករណ៏ជក់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី។













