កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកសំរោងទង ឃាត់ ខ្លួន ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈដែលបង្ករអសន្តិសុខសង្គម…

 

 

កំពង់ស្ពឺ ៖​ ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ សស្នងការននគរបាលខេត្ដកំពង់ស្ពឺនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣កំលាំងនគរបាលស្រុកសំរោងទងបានឃាត់ខ្លួនក្មេងទំនើងមួយក្រុមដែលមានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ ងាន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខ​រ​បរកម្មកររោងចក្រ ជាអ្នកបើកម៉ូតូ ។

២ – ឈ្មោះ សន មក​រា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកជិះក្រោយ ទាំងពីរនាក់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ករណីជិះបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង មុខរោងចក្រ ឃីង លាន ស្ថិតក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកម៉ូហូតតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩​ កំពង់ស្ពឺ1O.8004 ។

នៅវេលាម៉ោង១៣ :៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បា​ន​ឃាត់ឈ្មោះ វ៉ាង ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបជាងកាត់សក់ អ្នកបើកម៉ូតូ និងឈ្មោះ តុញ ផល្លី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន មុខរបរជាងកាត់សក់ អ្នកជិះពីក្រោយ និងម៉ូតូ១គ្រឿង ម៉ាកនិច ពណ៍ស លេខ កំពង់ស្ពឺ​1L-2500 ឃាត់នៅចំណុចផ្លូវជាតិលេខ៤ បង្ហោះចន្លោះគីឡូម៉ែត្រ

៥២.៥៣ ភូមិបុស្សតានៃ ឃុំកា​ហែង ស្រុ​កសំរោងទងករណីនេះជំនាញកំពុងសាកសួរ​ និងពិនិត្យមុខសញ្ញាពាក់ព័ន្ធសកម្មភាព កន្លងមក​ និងបន្ដនីតិវិធី។

 

Leave a Reply

Your email address will not be published.