ករណីបុរសសន្តិសុខធនាគារម្នាក់ដេកស្លា-ប់ក្នុងអង្រឹង បង្ករឳ្យមានការភ្ញាក់ផ្អើល ទាំងព្រឹក …!

 

 

ខេត្តរតនគិរី ៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧.០០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមុខធនាគារ ABA ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ស-ពបុរសរងគ្រោះ ត្រូវបានគេស្គាល់មឈ្មោះថា កាល សាវីន អាយុ ៣៣ឆ្នាំ ជនជាតិដើមភាគតិច ទំពួន មានលំនៅ ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

បើយោងតាមការឲ្យដឹងពីសន្តិសុខធនាគារ ABA ដូចគ្នាថា ពេលព្រឹកពេលដែលពួកគេទៅយាមវេនព្រឹក ស្រាប់តែឃើញជនរងគ្រោះនៅដេកក្នុងអង្រឹង មិនទាន់ក្រោកក៏ទៅ

ដាស់ឲ្យក្រោក តែពេលទៅអង្រួន ស្រាប់តែបុរសនោះឡើងរឹងទៅហើយមិនដឹងថាគាត់ស្លា-ប់តាំងពីពេលណា។

បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋានគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះ ស្លា-ប់ដោយសារខ្យល់គ មិនមែនជាករណីឃាតកម្មទេ។

បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យ និង ធ្វើកោសល្យវិច្ច័យរួច សាកស-ពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមព្រពៃណី ។

 

Leave a Reply

Your email address will not be published.