រថភ្លើង បុករថយន្ត ហាយលែនឌ័រ អូសប្រហែលជាង ២០ ម៉ែត្រ បណ្ដាលឱ្យស្ត្រីជាប្រពន្ធអ្នកបើកបររថយន្តរ របួសត្រង់ថ្គាមខាងឆ្វេង…

 

 

 

បាត់ដំបង÷ នៅថ្ងៃសៅរ៍ទី ២០ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២២ និង ៤០ នាទីយប់ មានហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថភ្លើងមួយខ្សែ លេខសម្គាល់ 6561ក្បាលរថភ្លើងលាបពណ៌ក្រហមលឿងខ្មៅ បុកជាមួយនឹងរថយន្តតូយ៉ូតា ហាយលែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AN-6129 ពណ៌ស មួយគ្រឿង បានអូសប្រហែលជាង ២០ ម៉ែត្រ ចេញពីចំណុចកើតហេតុ រហូតមកដល់ចំណុចរថភ្លើងត្រូវបានឈប់ ដែលស្ថិតនៅក្នុងភូមិអូរចារសង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង បណ្ដាលឱ្យស្ត្រីម្នាក់ជាប្រពន្ធអ្នកបើកបររថយន្ត រងរបួសត្រង់ថ្គាមផ្នែកខាងឆ្វេងចំណែកឯប្ដីនិងកូនពុំមានរបួសស្នាមនោះទេ គ្រាន់តែមានការភិតភ័យយ៉ាងខ្លាំង ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា:មុនពេលកើតហេតុរូបគាត់នឹងប្ដីព្រមទាំងកូនបានត្រឡប់ពីចូលរួមមង្គលការគេ ដើម្បីមកផ្ទះ ដោយធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានរថភ្លើងបុកទាំងកំរោល បណ្ដាលឱ្យទ្វារខាងស្ដាំ មួយចំហៀងខាង

ស្តាំងរថយន្តរងការខូចខាតយ៉ាងដំណំ ក៏បែកកង់ខាងមុខផងដែរ ។ ប្រភពដដែលបានបន្តទៀតថា: ខណៈពួកគាត់បើករថយន្តមកដល់ចំណុចកើតហេតុនេះ ពុំមានឮស៊ីផ្លេរថភ្លើង ហើយក៏ពុំមានឆ្មាំ រថភ្លើងនៅចាំធ្វើជាសញ្ញាប្រាប់ដំណឹងនោះទេ ។

មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា: បន្ទាប់ពីក្រុមការងារធ្វើការតាមជំនាញចប់សព្វគ្រប់ នឹងយករថយន្ត ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រងចាំភាគីទាំង សងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

 

Leave a Reply

Your email address will not be published.