កម្លាំងអន្តរាគមន៍សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន និងបង្ករហិង្សាក្នុងគ្រួសារ…
សៀមរាប៖ នៅវេលាម៉ោង ០១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាបានដឹកនាំកម្លាំងចុះឡោមព័ទ្ធផ្ទះមួយកន្លែង ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុសៀមរាប ខេត្តសៀមរាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ តារា ហៅ ដាលោកតាណឺយ ភេទប្រុស អាយុ ៣២ឆ្នាំ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបង្កហិង្សាក្នុងគ្រួសារ ។
ក្នុងប្រតិបត្តិការណ៍បង្ក្រាបដែលមានរយៈពេលជាងមួយម៉ោង សមត្ថកិច្ចដកហូតបានសារធាតុញៀនពណ៌សថ្លាចំនួន ០១កញ្ចប់ និងអាវុធធ្វើសកម្មភាពចំនួន ០៣ រួមមាន: ផ្គាក់ចំនួន ០១ដេីម ដំបងពីរកំណាត់ចំនួន ០១ និងដំបងវាយកូនបាល់ចំនួន ០១ ព្រមទាំងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។
បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងអន្តរាគមន៍បានប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនអនុវត្តនីតិវិធីបន្ត ៕












