កន្លែងជួសជុលម៉ូតូទឹកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះនឹងឆ្លងទៅឆេះផ្ទះរងការខូចខាតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ…..

 
ខេត្តព្រះសីហនុ÷នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេម៉ោង៨និង៣០នាទីព្រឹកមានករណីអគ្គីភ័យឆាបឆេះម៉ូតូទឹក នឹងរាលដាលឆេះផ្ទះរងការខូចខាតស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុមព្រះសីហនុ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងជំនាញការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សរុប ៣០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍គ្រប់គ្រងបាញ់ទឹកពន្លត់ និងសង្គ្រោះជនរងគ្រោះ។
ម្ចាស់ផ្ទះរងគ្រោះមាន៖
– ឈ្មោះ កៅ ហ៊ង ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួលម៉ូតូទឹក
-ឈ្មោះ ង៉ន ធារ៉ា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ (ត្រូវជាប្រពន្ធ)
-ឈ្មោះ ហ៊ង ហេងគៀង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស (ត្រូវជាកូនបង្កើត)
-ឈ្មោះ ហួង ម៉ាក់ណាវ ភេទស្រី អាយុ ០៩ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូនបង្កើត)
ទីលំនៅបច្ចុប្បន្ន ក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ប្រភពនៅកន្លែងកើតហេតុបញ្ជាក់ថា ប្រពន្ធនិងកូនម្ចាស់ផ្ទះ សរុប ចំនួន ០៣នាក់ ត្រូវបានកម្លាំងសង្គ្រោះយកចេញពីក្នុងផ្ទះនិងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលសេត ។
ប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ៥គ្រឿង អស់ទឹក ០១ឡាន ក្នុងនោះ
-រថយន្តស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៣គ្រឿង (មិនបានបាញ់ទឹក)
-រថយន្តមូលដ្ឋាន អ.ហ ក្រុង ចំនួន ០១គ្រឿង (មិនបានបាញ់ទឹក)
-រថយន្តបញ្ជាការដ្ឋាន អ.ហ ខេត្ត ចំនួន ០១គ្រឿង អស់ទឹកចំនួន ០១ឡាន
ការខូចខាតសម្ភារៈ ឆេះម៉ូតូទឹកចំនួន០៣គ្រឿងនិងសម្ភារៈជួសជុលម៉ូតូមួយចំនួន។
ករណីខាងលើបានពន្លត់គ្រប់គ្រងបាននៅវេលាម៉ោង០៩:១០នាទី មិនមានការឆេះរាលដាលបន្តឡើយ។
មូលហេតុអគ្គិភ័យឆាបឆេះបណ្តាលមកពី ឆ្លងចរន្តភ្លើងម៉ូតូទឹក ខណៈពេលម្ចាស់កំពុងជួសជុល ។
 
# គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.