ឆេះរថយន្តសេរីទំនើបម៉ាកអូឌី មួយគ្រឿងបានឆេះសន្ឌោសន្ធៅ នៅលើផ្លូវល្បឿនលឿន តែសំណាងល្អគ្មានអ្នករងរបួស…

 

 

ខេត្តកំពង់ស្ពឺ ៖ រថយន្តសេរីទំនើបមួយគ្រឿងត្រូវបានឆាបឆេះនៅលើផ្លូវល្បឿនលឿនទៀត តែសំណាងល្អគ្មានអ្នករងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៧នាទីទាបភ្លឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៥១ស្ថិតក្នុងភូមិក្រាំងពន្លៃ ឃុំ គិរីវន្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ។

រថយន្តមួយគ្រឿងត្រូវអគ្គិភ័យឆាបឆេះម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-8878 អ្នកបើកបរមានឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។បើកបរពីទិសខាងកើតទៅទិសខាងលិចពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានឆាបឆេះតែម្តងបណ្តាលឲ្យខូចខាតទាំងស្រុងតែមិនមានអ្នករងរបួសនោះទេ។

ប្រភពបានបន្តទៀតថា ចំពោះរថយន្តដែលឆេះក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការK២៦កំពង់ស្ពឺកើតដើម្បីចាត់ការតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published.